Sarri បដិសេធឱកាសវិលត្រលប់ទៅដឹកនាំក្លិបធំនៅ PL មួយ ក្រោយចែកផ្លូវជាមួយ Lazio

លោក Maurizio Sarri ត្រូវបានគេរាយការណ៍មកថា បានបដិសេធការផ្តល់ជូន ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Nottingham Forest បន្ទាប់ពីបានប្រកាសចែកផ្លូវគ្នា ជាមួយក្រុម Lazio កាលពីដើមខែនេះ។

ជាក់ស្តែង អតីតគ្រូបង្វឹក Chelsea និង Juventus រូបនេះ បានសម្រេចចិត្តលាលែងពីតំណែង ជាអ្នកចាត់ការរបស់ក្លិប Lazio ក្រោយរងបរាជ័យក្នុងការប្រកួតក្នុងដីខ្លួនឯង ទល់នឹងក្រុម Udinese កាលពីថ្ងៃទី១១ ខែមីនា។

ហើយយ៉ាងណាមិញ យោងតាមអ្នកកាសែត Alfredo Pedulla បានអះអាងថា នៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការលាលែងពីតំណែងពីតំណែងនេះ ក្លិប Forest បានទាក់ទងមកកាន់លោក Sarri ដើម្បីផ្តល់ជូនសំណើកុងត្រារយ:ពេល ៣ឆ្នាំ សម្រាប់មកជំនួសតំណែងរបស់លោក Nuno Espirito Santo ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះ បានអះអាងទៀតថា លោក Sarri បានបិសេធសំណើនេះភ្លាមៗ ដោយលោកគ្រោងនឹងចំណាយពេលសម្រាកពីបាល់ទាត់មួយរយ: ដោយសារតែលោកបានចំណាយពេលជិត ១២ឆ្នាំជាប់ៗគ្នាហើយ ក្នុងការដឹកនាំក្រុម ចាប់តាំងពីចូលកាន់តំណែងក្នុងក្លិប Empoli ក្នុងឆ្នាំ២០១២មក៕

Leave a Reply

Your email address will not be published. Required fields are marked *