គម្រោងលើអនាគតរបស់ Arda Guler មានការប្រែប្រួល ដោយសារគ្រាប់បាល់ទល់នឹង Celta Vigo

ខ្សែបម្រើ Arda Guler ប្រឈមនឹងភាពស្រពេចស្រពិលចំពោះអនាគតរបស់ខ្លួននៅ Real Madrid ក្រោយទើបចូលរួមក្នុងរដូវកាលដំបូង ប៉ុន្ដែគ្រាប់បាល់របស់គេទល់ Celta Vigo កាលពីចុងសប្ដាហ៍មុន បានកែប្រែស្ថានភាពយ៉ាងច្រើន។

យុវជនតួកគីរូបនេះ ត្រូវបានរាយការណ៍ថា អាចនឹងចាកចេញពីទឹកដី Santiago Bernabeu ក្រោមកិច្ចសន្យាខ្ចីជើងទៅក្លឹបដទៃ នារដូវក្ដៅខាងមុខ ប៉ុន្ដែគម្រោងនេះ អាចនឹងត្រូវបានផ្លាស់ប្ដូរ។

យោងតាមប្រភពពីសារព័ត៌មានតួកគី Aksam បានអះអាងថា គម្រោងនៃការបញ្ចេញ Guler ក្រោមលក្ខខណ្ឌខ្ចីត្រូវបានលុបចោល ហើយគេអាចនឹងទទួលបាននាទីលេងច្រើនជាងមុន ក្នុងក្រុមដឹកនាំដោយអ្នកចាត់ការ Carlo Ancelotti។

គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បាននិយាយបន្ទាប់ពីការប្រកួតនាថ្ងៃអាទិត្យថា Guler អាចនឹងទទួលបានឱកាសលេងកាន់តែច្រើននាពេលខាងមុខ ហើយគេស្ថិតនៅក្នុងគម្រោងអនាគតរយៈពេលយូរអង្វែងសម្រាប់ក្លឹប៕

Leave a Reply

Your email address will not be published. Required fields are marked *