អុញនោះ! Ajax ផ្តល់កុងត្រាថ្មីដល់កីឡាករវ័យក្មេងដែល Arsenal តាមប្រមាញ់អស់ជាច្រើនសប្តាហ៍

ក្លឹប Ajax បានប្រកាស និងបញ្ជាក់ពីការបន្តកុងត្រាថ្មីដល់ ខ្សែការពារវ័យជំទង់ សញ្ជាតិហូឡង់ Jorrel Hato លើកិច្ចសន្យារយៈពេលវែង ខណៈក្រុមកាំភ្លើងធំ Arsenal តាមចែចូវចង់បានអស់ជាច្រើនសប្តាហ៍មកហើយនោះ។

គួរជម្រាបផងដែរថា កិច្ចសន្យារបស់កីឡាករវ័យ ១៨ឆ្នាំ នឹងដំណើរការរហូតដល់រដូវក្តៅឆ្នាំ២០២៨។ ជាលទ្ធផល ក្លឹបយក្សហូឡង់នឹងបើកការចរចាជាមួយភាគីខាង Arsenal ជុំវិញកិច្ចសន្យាថ្មីរបស់ Hato ប្រសិន Arsenal អាចមានលទ្ធភាពផ្តល់សំណើរដែលសមរម្យណាមួយមកកាន់ Ajax នៅរដូវក្តៅខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *