ខ្សែបម្រើរូបនេះ នឹងត្រលប់មក Man Utd វិញ ក្រោយក្លឹបអាល្លឺម៉ង់មិនចង់ទិញផ្តាច់កុងត្រា

ក្លឹប Eintracht Frankfurt បានចរចាលើតម្លៃផ្ទេរ ១២.៥លានផោន ដើម្បីទិញផ្តាច់ខ្សែបម្រើ Van de Beek របស់ក្រុមបិសាចក្រហម Manchester Unite  ខណៈតាមកាសែត The Mirror បានអះអាងថា បច្ចុប្បន្នក្រុមអាល្លឺម៉ង់ Frankfurt មិនមានគម្រោងទិញយកខ្សែបម្រើរូបនេះទៀតឡើយ។

គួរកត់សម្គាល់ថា Man Utd មានបំណងចង់ចែកផ្លូវជាមួយ Van de Beek នៅរដូវក្ដៅនេះ មុនពេលកុងត្រាផុតកំណត់នៅឆ្នាំ ២០២៥ ដោយក្លឹបមិនចង់បាត់បង់ដោយឥតគិតថ្លៃនោះទេ។

គួររំលឹកដែរថា បិសាចក្រហមបានចំណាយប្រាក់ ៣៣.២លានផោន ក្នុងការទិញ Van de Beek ពីក្រុម Ajax ក្នុងឆ្នាំ ២០២០ ខណៈរូបគេបានត្រឹមអង្គុយនៅកៅអីបម្រុងប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *