Chelsea សម្លឹងចង់បានខ្សែប្រយុទ្ធរូបនេះវិញ ប្រសើរជាង Ivan Toney តម្លៃខ្លួន ១០០លានផោន
ក្លឹបតោខៀវ Chelsea កំពុងតាមដានលើខ្សែប្រយុទ្ធ Nico Williams របស់ក្លឹប Athletic Bilbao សម្រាប់រដូវក្តៅខាងមុខ។ ជាមួយគ្នានេះផងដែរ Williams មានអាយុត្រឹម ២១ឆ្នាំ ខណៈតម្លៃផ្ទេរប្រមាណជា ៤៣លានផោន ប៉ុណ្ណោះ បើធៀបនឹងកីឡាករ Ivan Toney របស់ Brentord គឺមានតម្លៃខ្លួនជិត ១០០លានផោន ឯណោះ។
ទន្ទឹមនឹងនេះ Williams អាចលេងបានក្នុងតំបន់ស្លាបទាំងសងខាង ហើយស៊ុតបញ្ចូលទីបាន ៦គ្រាប់នៅលីគអេស៉្បាញ LaLiga ក្នុងរដូវកាលនេះ ស្របពេលរូបគេអាចរកចំណូលបានប្រហែល ១០០,០០០ផោន ក្នុងមួយសប្តាហ៍បន្ទាប់ពីបង់ពន្ធរួចនៅប្រទេសអេស្ប៉ាញ។