នឹកស្មានមិនដល់! Harry Kane បង្ហាញពីកីឡាករ ដែលគាត់ពេញចិត្ត កាលពីកុមារភាព

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane របស់ក្លឹប Bayern Munich បានបង្ហាញពីកីឡាករ Barcelona ដែលគាត់ពេញចិត្តបំផុតកាលពីគាត់នៅក្មេង ហើយវាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគាត់បាននិយាយពន្យល់ថា៖

«កាល​ខ្ញុំ​នៅ​ក្មេង ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ចូល​ចិត្ត​ការ​លេង​របស់ Sergio Busquets»។ «គាត់ជាកីឡាករដ៏មិនគួរឱ្យជឿម្នាក់ ដោយសារតែរបៀបគាត់លេង របៀបដែលគាត់ធ្វើចលនារាងកាយ ហើយខ្ញុំបានប្រើសមត្ថភាពគាត់ទាំងនេះ សម្រាប់លេងក្នុងទីតាំងស្រដៀងគ្នា»។

«សម្រាប់ខ្ញុំ គាត់គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ»។ «ខ្ញុំដឹងថាគាត់នៅ Miami ឥឡូវនេះ ប៉ុន្តែខ្ញុំតែងតែកោតសរសើរចំពោះគាត់ និងការពិតដែលគាត់ស្ថិតនៅក្នុងស្រមោលរបស់មិត្តរួមក្រុមផ្សេងទៀតដូចជា Messi, Neymar, Xavi ឬ Iniesta»។

រំលឹកដែរថា ក្លឹបអ្នកមានបុណ្យ Barcelona គឺជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោ និងជោគជ័យបំផុតនៅចុងទសវត្សរ៍ឆ្នាំ ២០០០ និងដើមទសវត្សរ៍ឆ្នាំ ២០១០ ដោយបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣ដង និងពានរង្វាន់ La Liga ចំនួន ៥ដងក្នុងរយៈពេលត្រឹមតែ ៧រដូវកាលប៉ុណ្ណោះចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៥៕

Leave a Reply

Your email address will not be published. Required fields are marked *