អេមណាស់! ការស៊ុតហ្វ្រីឃីគរបស់ Son យ៉ាងអស្ចារ្យជួយឱ្យ​កូរ៉េខាងត្បូង ឈ្នះអូស្ត្រាលី ២-១

កាលពីយប់ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ អូស្ត្រាលី នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពាន Asian Cup។

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមកូរ៉េខាងត្បូងហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ បូករួមនឹងម៉ោង ១៥ នាទីពីរដង ពួកគេទទួលជ័យជម្នះទៅលើក្រុម អូស្ត្រាលី ក្នុងលទ្ធផល ២ ទល់នឹង ១។

មែនទែនទៅខាងក្រុម អូស្ត្រាលី ជាអ្នករកគ្រាប់បាល់បើកឆាកបានមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Craig Goodwin នៅនាទីទី ៤២ លុះក្រោយមកខាងក្រុមកូរ៉េខាងត្បូងក៏រកគ្រាប់បាល់បាន ២ គ្រាប់សងមកវិញ ដែលស៊ុតបញ្ចូលទីដោយ Hwang Hee-Chan នៅនាទីទី ៩០+៦ (P) និងគ្រាប់ចុងក្រោយរកបានដោយ Son Heung-min តាមរយៈបាល់ហ្វ្រីឃីគនៅនាទីទី ១០៤។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺបានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្លូវការហើយ ដោយពួកគេនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ ហ្សកដានី នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆាប់ៗនេះ។

Leave a Reply

Your email address will not be published. Required fields are marked *