ខ្សែប្រយុទ្ធ Darwin Nunez បានបំបែកកំណត់ត្រាមួយនេះនៅ Premier League

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Darwin Nunez បាន​បង្កើត​ប្រវត្តិសាស្ត្រនៅ Premier League ក្នុង​អំឡុង​ការប្រកួតយប់មិញ ដែលក្លឹប Liverpool ទទួល​បាន​ជ័យ​ជម្នះ ៤-១ លើក្រុមតោខៀវ Chelsea។

ជាក់ស្តែង Nunez បានជាប់កំណត់ត្រាជាអ្នកដែលស៊ុតបាល់ប៉ះរបាទី ៤ដង ក្នុង១ប្រកួត ជាកំណត់ត្រាដែលជាង២០ឆ្នាំមកហើយ មិនទាន់មានកីឡាករណាអាចធ្វើដូច្នេះបាននោះទេ។

គួរកត់សម្គាល់ថា Conor Bradley បានបង្ហាញទម្រង់លេងគួរឱ្យចងចាំ ដោយស៊ុតបញ្ចូលទីបាន១គ្រាប់ និង assists ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ដង ខណៈដែលក្រុមហង្សក្រហមបានផ្តួលក្រុម Chelsea ដើម្បីរក្សាការកាន់កាប់នៅចំណាត់ថ្នាក់លេខ ១ ក្នុងក្របខ័ណ្ឌ Premier League ។

ជាមួយគ្នានេះដែរ កីឡាករ Jota និង Diaz រកបានម្នាក់ ១គ្រាប់ ក្នុងជ័យជម្នះនៅ Anfield។ បន្ថែមពីនេះ Chelsea រកបាន ១គ្រាប់ ដោយខ្សែប្រយុទ្ធ Nkunku នៅនាទីទី៧១៕

Leave a Reply

Your email address will not be published. Required fields are marked *