Man City ត្រៀមខ្លួនរួចស្រេចហើយក្នុងការចរចាបន្តកុងត្រាថ្មីបន្ថែមជូនដល់ Ederson

ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកកិច្ចចរចាជុំវិញការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់អ្នកចាំទីឆ្នើមរបស់ខ្លួន គឺកីឡាករ Ederson ។ ជាក់ស្តែងកីឡាករសញ្ជាតិប្រេស៊ីល រូបនេះបានសាងកេរ្តិ៍ឈ្មោះក្លាយជាអ្នកចាំទីដ៏ល្អបំផុតមួយ ក្នុងពិភពលោក ចាប់តាំងពបានចូលរួមជាមួយ Man City ពីក្រុម Benfica ក្នុងឆ្នាំ២០១៧មក។ ដោយក្នុងនោះ Ederson បានបង្ហាញខ្លួនជាង ៣២៥ ដង និងឆ្នាះពានរង្វាន់ធំៗជាច្រើនផងដែរ។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថាក្លិប Man City កំពុងរៀបចំការពិភាក្សាលើការបន្ថែមកិច្ចសន្យាថ្មី ជាមួយអ្នកចាំទីដៃទីមួយរបស់ខ្លួន

Continue Reading

Man City និង Chelsea ត្រូវបានព្រមានថា ពួកគេទាំង2 អាចនឹងត្រូវបណ្តេញចេញពី Premier League

Man City និង Chelsea អាចនឹងត្រូវបណ្តេញចេញពី Premier League ប្រសិនបើពួកគេត្រូវបានរកឃើញថាមានកំហុសពីបទរំលោភបំពានផ្នែកហិរញ្ញវត្ថុដោយយុត្តិធម៌ នេះបើយោងតាមរបាយការណ៍នានា។ Nottingham Forest បានក្លាយជាក្លឹបចុងក្រោយបង្អស់ដែលត្រូវបានពិន័យដោយក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បន្ទាប់ពីគណៈកម្មការឯករាជ្យមួយបានសម្រេចចិត្តដកពួកគេចំនួន 4ពិន្ទុ ជុំវិញការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ខ្លួន។ ក្លឹបនេះ បានធ្លាក់មកលេខ 18 ក្នុងតំបន់កាត់ចោលដោយមាន

Continue Reading

Bruno បានដាក់ឈ្មោះ Pep Guardiola ថាជាអ្នកចាត់ការល្អបំផុតនៅលើពិភពលោក

ប្រធាន ក្រុម Manchester United ជឿជាក់ថាមនុស្សគ្រប់រូបនៅក្នុងកីឡាបាល់ទាត់នាពេលបច្ចុប្បន្ននេះ “ចង់ក្លាយជា” Guardiola ហើយមិនខ្មាស់អៀនចំពោះការសរសើររបស់គាត់ចំពោះគ្រូបង្វឹករូបនេះឡើយ។ Bruno ក៏បានពន្យល់ពីរបៀបដែល លោក Jurgen Klopp មានឥទ្ធិពលលើបាល់ទាត់របស់គាត់ តាមរយៈចំណង់ចំណូលចិត្តរបស់គាត់ និងវិធីដែលគាត់បានផ្លាស់ប្តូរ Liverpool ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានកន្លែងណាដែល

Continue Reading

Henry ថា Arsenal ចង់​គេច​ផុត​ពី ២ ក្លឹប​នេះ​បំផុត​នៅ​ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម UCL

​ត្រឹម​តែ​រយៈ​ពេល​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម​ពាន​រង្វាន់ UEFA Champions League នឹង​ចូល​មក​ដល់ ផង​ដែរ។ ដូច​ប្រិយមិត្ត​បាន​ដឹង បេក្ខភាព​ក្លឹប​សេសសល់​ទាំង ៨ តួ​យ៉ាង​រួម​មាន Arsenal, Atletico Madrid, Barcelona, Bayern Munich, Borussia

Continue Reading

Fernandinho ទស្សន៍ទាយ​អនាគត​ដឹកនាំ​ជម្រើស​ជាតិ​របស់ Pep Guardiola

អតីត​ប្រធាន​ក្រុម​សញ្ជាតិ​ប្រេស៊ីល ធ្លាប់​តំណាង​ឈ្មោះ​កាន់​ឆ្នាំ​នៅ​ក្លឹប​មេឃ​ខៀវ Manchester City បាន​មើល​ឃើញ​ពាក់ព័ន្ធ​អនាគត​អ្នកចាត់ការ​លោក Pep Guardiola ថា​មិន​យូរ​ឆ្នាំ​ទៀត​ទេ ពេល​ទៅ​មុខ​ឆាប់ៗ​នេះ លោក​នឹង​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​ធំ​ណា​មួយ​មិន​ខាន តែ​មិន​មែន​ជា​គោ​ក្រហម​អេស្ប៉ាញ។ ដូច​ប្រិយមិត្ត​ជា​ច្រើន​បាន​ដឹង គ្រូ​វ័យ ៥៣ ឆ្នាំ សេសសល់​កុងត្រា​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ហើយ​មិន​ទាន់​បង្ហើប​ការ​បន្ត​ថ្មី​ទេ ពោល​ការ​ចាកចេញ​អាច​ជា​មាន​ភាគរយ​ខ្ពស់​ជាង។

Continue Reading

គម្រោងលើអនាគតរបស់ Arda Guler មានការប្រែប្រួល ដោយសារគ្រាប់បាល់ទល់នឹង Celta Vigo

ខ្សែបម្រើ Arda Guler ប្រឈមនឹងភាពស្រពេចស្រពិលចំពោះអនាគតរបស់ខ្លួននៅ Real Madrid ក្រោយទើបចូលរួមក្នុងរដូវកាលដំបូង ប៉ុន្ដែគ្រាប់បាល់របស់គេទល់ Celta Vigo កាលពីចុងសប្ដាហ៍មុន បានកែប្រែស្ថានភាពយ៉ាងច្រើន។ យុវជនតួកគីរូបនេះ ត្រូវបានរាយការណ៍ថា អាចនឹងចាកចេញពីទឹកដី Santiago Bernabeu ក្រោមកិច្ចសន្យាខ្ចីជើងទៅក្លឹបដទៃ នារដូវក្ដៅខាងមុខ ប៉ុន្ដែគម្រោងនេះ

Continue Reading

តារាឆ្នើមម្នាក់របស់​ Man Utd នឹងវិលមកក្នុងការប្រកួតទល់​ Liverpool

តារាឆ្នើម Rasmus Hojlund អាចនឹងត្រលប់មកជួយក្រុម Manchester United វិញបាន ក្នុងការប្រកួតដ៏ធំទល់ Liverpool ក្នុងវគ្គ៨ក្រុមចុងក្រោយ FA Cup។ ខ្សែប្រយុទ្ធដាណឺម៉ាកបានខកខានចូលរួមក្នុងការប្រកួតមួយចំនួនសម្រាប់ក្រុមបិសាចក្រហម ដោយសារបញ្ហារបួសសាច់ដុំ ប៉ុន្ដែគ្រូអ្នកចាត់ការក្រុមជម្រើសជាតដាណឺម៉ាក បានបង្ហើបថា គេអាចនឹងចូលលេងវិញបាន ក្នុងការប្រកួតនៅទឹកដី Anfield ចុងសប្ដាហ៍នេះ។

Continue Reading

Kulusevski និយាយថា​ពេលវេលា​ទៅ​ឈរ​ជើង​នៅ Juventus ជា​ពេល​ដែល​អាម៉ាស់​បំផុតក្នុងអាជីព

ខ្សែ​បម្រើ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur គឺ Dejan Kulusevski បាន​បញ្ជាក់​ថា គ្រា​ទៅ​ឈរ​ជើង​ឲ្យ​ Juventus មួយ​រយៈ​មុន​នោះ ជា​ពេលវេលា​ដែល​ខ្លួន​យល់​ថា​អាម៉ាស់​បំផុត​ក្នុង​អាជីព។ យើង​សារ​ថយ​ក្រោយ​កីឡាករ​ស៊ុយអែតរូបនេះ ​ដើម​ឡើយ​លេង​ឲ្យ​ Atalanta មុន​ត្រូវ​បាន​សេះ​បង្កង់​ទិញ​យក​នៅ​រដូវ​រងា ឆ្នាំ ២០២០។ ស្ថិតិ​របស់​គេ​ច្រើន​ឆ្នាំ មុន​សម្រេច​ការ​លក់​មក​ឲ្យ​ក្លឹប​អង់គ្លេស ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ

Continue Reading

Barcelona ចង់ស្នើសុំជម្រើសជាតិអេស្ប៉ាញ កុំកោះហៅកីឡាករម្នាក់នេះ ព្រោះតែ…

Ferran Torres ដែលអវត្តមានពីទីលានតាំងពីថ្ងៃទី៣១ខែមករា ដោយសារបញ្ហារបួសភ្លៅ អាចនឹងស្ថិតនៅក្នុងបញ្ជីកីឡាករសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។ ប៉ុន្ដែយោងតាមប្រភពពី Mundo Deportivo បានឱ្យដឹងថា Barcelona បានសុំសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ មិនបញ្ចូលឈ្មោះ Ferran Torres ក្នុងបញ្ជីក្រុមជម្រើសជាតិ ដែលនឹងប្រកាសនាថ្ងៃសុក្រស្អែកនេះ។ ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងជួបប្រកួតមិត្តភាពតទល់ជាមួយកូឡុំប៊ី និងប្រេស៊ីល ហើយវាពិតជាមិនសមហេតុផលដែល

Continue Reading