Jose Mourinho សម្រេចចិត្តទទួលឱកាសទៅដឹកនាំក្លិបនៅអារ៉ាប់ នាពេលអនាគត

គ្រូបង្វឹកលោក Jose Mourinho ហាក់កំពុងបើកចំហរអំពីលទ្ធភាពក្នុងការក្លាយជាអ្នកចាត់ការរបស់ក្លិប នៅលីគ Saudi Pro League បន្ទាប់​ពី​បានចែកផ្លូវគ្នាជាមួយក្លិប AS Roma កាល​ពី​ខែ​មករា។ ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ហាក់មិនបានច្រានចោលនូវលទ្ធភាពក្នុងការផ្លាស់ទៅ អារ៉ាប៊ីសាអូឌីត​នៅ​ពេល​អនាគត​នោះទេ ដោយលោកថែមទាំងបានបង្ហើបទៀតថា Ronaldo គឺជាអ្នកបើកផ្លូវសម្រាប់លោក ក្នុងការពិចារណាផ្លាស់មកកាន់តំបន់មជ្ឈិមបូព៌ានេះ។ លើសពីនេះ លោក Mourinho ថែមទាំងបាននិយាយទៀតថា​៖ ” Ronaldo បានបើកផ្លូវសម្រាប់មនុស្សគ្រប់គ្នា

Continue Reading

Sarri បដិសេធឱកាសវិលត្រលប់ទៅដឹកនាំក្លិបធំនៅ PL មួយ ក្រោយចែកផ្លូវជាមួយ Lazio

លោក Maurizio Sarri ត្រូវបានគេរាយការណ៍មកថា បានបដិសេធការផ្តល់ជូន ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Nottingham Forest បន្ទាប់ពីបានប្រកាសចែកផ្លូវគ្នា ជាមួយក្រុម Lazio កាលពីដើមខែនេះ។ ជាក់ស្តែង អតីតគ្រូបង្វឹក Chelsea និង Juventus រូបនេះ បានសម្រេចចិត្តលាលែងពីតំណែង ជាអ្នកចាត់ការរបស់ក្លិប Lazio ក្រោយរងបរាជ័យក្នុងការប្រកួតក្នុងដីខ្លួនឯង ទល់នឹងក្រុម Udinese កាលពីថ្ងៃទី១១ ខែមីនា។

Continue Reading

Sterling កំពុងព្យាយាមជំរុញឲ្យខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ផ្ទេរមកចូលរួម Chelsea

កីឡាករ Raheem Sterling ត្រូវបានគេរាយការណ៍មកថា បាននិយាយគ្នាជាមួយខ្សែប្រយុទ្ធ Hafiz Umar Ibrahim ជាវីដេអូខល ដើម្បីបញ្ចុះបញ្ចូលរូបគេឲ្យមកធ្វើការតេស្តសាកល្បងសមត្ថភាព នៅក្នុងក្រុមតោខៀវ Chelsea ។ ជាក់ស្តែងកីឡាករសញ្ជាតិនីហ្សេរីយ៉ា វ័យ១៨ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លិបកំពូលៗជាច្រើន ក្នុងតំបន់អឺរ៉ុប បន្ទាប់ពីគេបានរួមចំណែករកបាន ១០ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹម ៦ប្រកួតប៉ុណ្ណោះ នៅកក្របខ័ណ្ឌ Viareggio Cup។ គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Ibrahim កំពុងទទួលបានឱកាសពិសេសក្នុងការចូលមកសាងល្បងសមត្ថភាព

Continue Reading

Declan Rice នឹងឡើងធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ប្រសិនបើ Harry Kane ដកខ្លួនចេញ

លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់ពីឈ្មោះប្រធានក្រុមថ្មី សម្រាប់ជំនួបមិត្តភាពរបស់ពួកគេជាមួយបែលហ្ស៊ិក នៅកីឡដ្ឋាន Wembley យប់ថ្ងៃអង្គារនេះ។ ជាក់ស្តែងការបញ្ជាក់របស់លោក Southgate បានធ្វើឡើង បន្ទាប់ពីប្រធានក្រុម Harry Kane ត្រូវបានអវត្តមានដោយសាររបួសកជើង ស្របពេលខ្សែការពារស្តាំរបស់ Manchester City កីឡាករ Kyle Walker ដែលជាអនុប្រធានក្រុមនោះ ក៏ត្រូវអវត្តមានដោយសាររបួសផងដែរ។ យ៉ាងណាមិញ ដោយសារតែអវត្តមានរបស់ Kane, Walker និង Maguire ផងដែរ លោក Southgate បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថាខ្សែបម្រើឆ្នើមរបស់ Arsenal និងជាអតីតប្រធានក្រុម West Ham United កីឡាករ Declan Rice នឹងឡើងធ្វើជាប្រធានក្រុមជំនួសវិញ ក្នុងជំនួបទល់នឹងបែលហ្ស៊ិក។

Continue Reading

AT Madrid ត្រូវហ៊ានធ្វើរឿងមួយនេះ បើសិនជាចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Man Utd

ក្លឹបយក្សនៅប្រទេសអេស្ប៉ាញ AT Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចស្រេចក្នុងការប្រជែងជាមួយនឹងក្លឹបធំៗដទៃទៀតក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United គឺ Mason Greenwood នៅរដូវក្តៅខាងមុខនេះ ខណៈបច្ចុប្បន្នកីឡាករអង់គ្លេសរូបនេះកំពុងប្រកបអាជីពនៅលីគអេស្ប៉ាញស្រាប់ជាមួយនឹងក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើង។ អនាគតរបស់ Mason Greenwood នៅក្លឹប Manchester United

Continue Reading

លោក Carlo Ancelotti ប្រាប់មូលហេតុដែលគាត់បដិសេធការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល

គ្រូបង្វឹក លោក Carlo Ancelotti បានបញ្ជាក់ពីមូលហេតុដែលលោកបដិសេធឱកាសដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ដោយថា លោកមានអារម្មណ៍ល្អយ៉ាងខ្លាំងជាមួយ Real Madrid ហើយចង់ដឹកនាំក្លិបបន្តទៀត។ កាលពីអំឡុងទីផ្សារដោះដូរកាលក្ដៅឆ្នាំមុន មានការផ្សព្វផ្សាយជាច្រើនបានលើកឡើងថា លោក Ancelotti សម្រេចចិត្តចែកផ្លូវពី Real Madrid នាពាក់កណ្ដាលឆ្នាំ ២០២៤ នៅពេលផុតកុងត្រា។

Continue Reading

Tottenham អាចនឹងទិញផ្តាច់កុងត្រាលើកីឡាកររូបនេះ ក្នុងតម្លៃជាង ១៥លានផោនប៉ុណ្ណោះ!

អ្នកសារព័ត៌មានដ៏ជំនាញលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ចាប់អារម្មណ៍ក្នុងការបង្កើតជម្រើសនៃការទិញខ្សែប្រយុទ្ធដែលខ្ចីជើងពី RB Leipzig កីឡាករ Timo Werner ក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងទិញជាអចិន្រ្តៃយ៍ ក្នុងតម្លៃ ១៤.៥លានផោន នៅមុនទីផ្សារដោះដូររដូវក្តៅមកដល់។ បន្ទាប់ពីគ្រូបង្វឹកលោក Ange Postecoglou

Continue Reading

ការរើសអើងជាតិសាសន៍កើតឡើងចំពោះខ្លួនដដែលៗ ទើប Vinicius ទប់ចិត្តមិនជាប់ដល់ស្រក់ទឹកភ្នែក

ខ្សែបម្រើស្លាបប្រេស៊ីល Vinicius Jr បាននិយាយទាំងអារម្មណ៍ក្តុកក្តួលសម្រក់ទឹកភ្នែកយ៉ាងដូច្នេះថា ខ្ញុំមានអារម្មណ៍ថាគ្រាំគ្រាចិត្ត និងប៉ះពាល់ដល់សតិអារម្មណ៍ខ្ញុំនៅលើទីលានជាខ្លាំង ដោយសារតែពាក្យសម្តីនៃការរើសអើងជាតិសាសន៍ម្តងហើយម្តងទៀតដែលរូបខ្ញុំបានទទួលរងកន្លងមក ខ្ញុំ [Vinicius] គ្រាន់តែចង់លេងបាល់តែប៉ុណ្ណោះ។ កាលពីរដូវកាលមុនឆ្នាំ២០២៣ មានឧប្បត្តិហេតុបែបនេះកើតឡើងចំពោះកីឡាករវ័យ ២៣ឆ្នាំ [Vinicius] ដល់ទៅ ១០លើក ហើយក៏បានរាយការណ៍ទៅរដ្ឋអាជ្ញា La Liga ផងដែរ។

Continue Reading

ខ្សែប្រយុទ្ធ Federico Chiesa ក្លាយជាគោលដៅថ្មីរបស់ Liverpool និង Man Utd

ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានចូលរួមក្នុងការប្រកួតប្រជែង ដើម្បីនាំយកខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Federico Chiesa ស្របពេលក្រុមបិសាចក្រហម Man United ក៏កំពុងចាប់អារម្មណ៍ផងដែរ។ ជាក់ស្តែងកីឡាករវ័យ ២៦ឆ្នាំរូបនេះ ចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង អំឡុងពេលដែលគេបានជួយក្រុមជម្រើសជាតិអ៊ីតាលី ឲ្យឈ្នះពានរង្វាន់ Euro ឆ្នាំ២០២១ រហូតដល់ត្រូវបានក្លិប Juventus ចាប់ចិត្ត និងបានទិញយកពីក្លិប Fiorentina ។ ហើយឥឡូវនេះ យោងតាមអ្នកកាសែតអ៊ីតាលី លោក​ Fabio Santini បានបង្ហាញឲ្យដឹងថា ក្លិប Liverpool បានពង្រឹងចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការចុះហត្ថលេខាលើ Chiesa ដោយបានធ្វើការពិភាក្សាជាមួយក្រុម Juventus ជុំវិញការផ្ទេរដែលអាចទៅរួចមួយ។ ទន្ទឹងនឹងនេះ ប្រភពដដែល

Continue Reading