Barcelona គ្មានផែនការទិញកីឡាករថ្មីមកជំនួស Gavi ឡើយ
ក្លឹប Barcelona មិនមានផែនការណាមួយដើម្បីទិញកីឡាករថ្មីមកជំនួសខ្សែបម្រើ Gavi នោះឡើយ។ នេះបើយោងតាមសម្ដីរបស់លោក Joan Laporta ប្រធានក្លឹបអ្នកមានបុណ្យ។ លោក Laporta បាននិយាយថា ក្រុម Barca គឺជាក្រុមដែលសំបូរកីឡាករឆ្នើម។ លោកគិតថា ក្លឹបមានកីឡាករល្អៗសម្រាប់ប្រជែងពានក្នុងរដូវកាលនេះហើយ។ ដូច្នេះ Barca មិនមានភាពចាំបាច់ក្នុងការទិញកីឡាករថ្មីនាខែមករាខាងមុខ។
Continue Reading