Man Utd ត្រៀមលក់តារាឆ្នើម 2រូបទៅឲ្យក្លិបអារ៉ាប់ ហើយរំពឹងកើបលុយបាន ១០០លានផោនឯណោះ
ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានផ្តល់ឱកាសឱ្យក្លឹបនៅក្នុងលីគ Saudi Pro League ចុះហត្ថលេខាលើ Jadon Sancho និង Antony បន្ទាប់ពីកីឡាករទាំងពីរត្រូវបានចាត់ទុកថាជាចំណែកលើសតម្រូវការ។ ជាក់ស្តែងខ្សែប្រយុទ្ធទាំងពីរ បានជួបប្រទះការលំបាកយ៉ាងខ្លាំង ក្នុងការសម្របខ្លួន នៅទឹកដី Old Trafford បន្ទាប់ពីក្លិប Man Utd បានចំណាយលុយរហូតដល់ទៅ ១៥៥លានផោន ដើម្បីនាំយកពួកគេទាំងពីមកកាន់ក្លិប។ ហើយយ៉ាងណាមិញ បើយោងតាមរបាយការណ៍ពី The Evening Standard បានរាយការណ៍មកថាក្លិប Man Utd ចង់បានប្រមាណ ៥០លានផោន សម្រាប់កីឡាករម្នាក់ៗ
Continue Reading