ហង្សក្រហម Liverpool កំពុងពិចារណាលើតារាឆ្នើម Barca 2រូបជាអ្នកមកជំនួស Mohamed Salah

Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងចាត់ទុកកីឡាករ Ansu Fati និង Raphinha របស់ក្លិប Barcelona ជាអ្នកជំនួសតំណែងដ៏ស័ក្កិសមបំផុតសម្រាប់ខ្សែប្រយុទ្ធ Mohamed Salah ។ ជាការពិតណាស់ កុងត្រាបច្ចុប្បន្នរបស់ Salah បានឈានដល់រយ:ពេល ១៨ខែចុងក្រោយហើយ ខណ:ពេលដែលបច្ចុប្បន្ននេះ ហាក់នៅមិនទាន់មានការចរចាណាមួយត្រូវបានធ្វើឡើង ជុំវិញការបន្តកុងត្រាថ្មីទៀតនោះឡើយ។ ដំបូងឡើយវាត្រូវបានគេគិតថា ការបន្តកុងត្រាថ្មីដល់ Salah អាចធ្វើទៅបានដោយរលូន ប៉ុន្តែចាប់តាំងពីការប្រកាសចាកចេញរបស់អ្នកចាត់ការក្រុមលោក Jurgen Klopp នៅដំណាច់រដូវកាលនេះមក វាហាក់បានធ្វើឲ្យអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប កំពុងស្ថិតនៅក្នុងភាពសង្ស័យផងដែរ។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន TeamTalk បានចុះផ្សាយមកថា Fati និង Raphinha សុទ្ធសឹងតែកំពុងស្ថិតនៅក្នុងបញ្ជីគោលដៅធំរបស់ Liverpool ប្រសិនបើ Salah ត្រូវដើរចេញពីក្លិបនោះ។ ជម្រាបជូនផងដែរថា ទាំង Fati និង Raphinha សុទ្ធសឹងតែធ្លាប់មានបទពិសោធលេងនៅក្នុងក្របខ័ណ្ឌ Premier

Continue Reading

កីឡាករ Declan Rice បាននិយាយថា ហង្សក្រហម ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល​នេះ

បើ​ទោះ​បី​ខាង​ Arsenal បាន​យក​ឈ្នះ​ទៅ​លើ Liverpool មែន​ពិត តែ​ខ្សែ​បម្រើ​អង់គ្លេស Declan Rice នៅ​បន្ត​លាន់មាត់​សរសើរ​ចំពោះ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ជា​ពិសេស​ដដែល ថា​ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល ២០២៣/២៤។ រំឭក​ថយ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​គ្រាប់​បាល់​របស់ Bukayo

Continue Reading

លេចវត្តមានគ្រូបង្វឹកឆ្នើម 2រូប នៅក្នុងបញ្ជីបេក្ខភាពដែលត្រូវមកជំនួសតំណែងរបស់ Erik ten Hag

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានធ្វើការទាក់ទងទៅកាន់គ្រូបង្វឹកលោក Antonio Conte និង Julen Lopetegui ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។ ជាក់ស្តែង បើទោះបីជា Erik ten Hag បានផ្តល់ពានរង្វាន់ EFL Cup មកកាន់ក្រុម ក្នុងអំឡុងពេលដឹកនាំនៅរដូវកាលដំបូងរបស់ខ្លួនក៏ដោយ ក៏តំណែងរបស់បុរសសញ្ជាតិហូឡង់រូបនេះ ហាក់មិនស្ថិតនៅក្នុងតំបន់ដែលមានសុវត្ថិភាពនោះឡើយ ជាពិសេសក្នុងរដូវកាលបច្ចុប្បន្ននេះ។ ហើយឥឡូវនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន CaughtOffside បានរាយការណ៍មកថាក្លិប Man United នៅតែមានឆន្ទៈពិចារណាលើការនាំយកជម្រើសថ្មីផ្សេងទៀត ដើម្បីមកជំនួសតំណែងរបស់លោក Ten Hag ។

Continue Reading

អតីតតារាឆ្នើម Man Utd រូបនេះ ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ ៣៦ឆ្នាំប៉ុណ្ណោះ

អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Marouane Fellaini បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ នៅក្នុងវ័យ ៣៦ឆ្នាំ។ ជាក់ស្តែង Fellaini បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន ជាមួយក្លិប Standard Liege ដោយបានបង្ហាញខ្លួនសរុប ៨៤ លើក សម្រាប់ក្រុមបែលហ្ស៊ិក មុនពេលផ្លាស់ទៅកាន់ប្រទេសអង់គ្លេសជាមួយក្រុម Everton ក្នុងឆ្នាំ២០០៨។ ក្នុងអំឡុងពេលនោះ ខ្សែបម្រើរូបនេះ បានរួមចំណែករកគ្រាប់បាល់បញ្ចូលទីបាន ៣៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ២៦លើក ក្នុងការបង្ហាញខ្លួន ១៧៧

Continue Reading

Bruno Fernandes ច្រានចោលសំណើលុយធំជាច្រើនក្នុងខែមករា ព្រោះហេតុផលធំមួយនេះ

ខ្សែបម្រើ Bruno Fernandes ត្រូវបានគេរាយការណ៍មកថា បានច្រានចោលរាល់សំណើផ្តល់ជូនធំៗជាច្រើន ដើម្បីបន្តលេងឲ្យក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងទីផ្សារដោះដូរខែមករាកន្លងទៅ។ ជាក់ស្តែង មានរបាយការណ៍ជាច្រើនបានបង្ហាញថា អ្នកចាត់ការ Al-Hilal លោក Jorge Jesus បានដាក់គោលដៅធំទៅលើប្រធានក្រុម Man United រូបនេះ ខណ:ពេលដែលក្លិបរបស់លោកបានធ្វើការផ្តល់ជូនសំណើទឹកប្រាក់ជាច្រើន ដល់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Bruno ត្រូវបានគេយល់ថា បានទាត់ចោលសំណើទាំងនោះដោយគ្មានការស្ទាក់ស្ទើវិញ ដោយសារតែគេជឿជាក់ថា អាជីពរបស់ខ្លួននៅក្នុងបាល់ទាត់អ៊ឺរ៉ុប មិនទាន់បញ្ចប់នៅឡើយទេ ខណៈដែលគេនៅតែមានអារម្មណ៍ថា ចង់ផ្តល់ភាពស្មោះត្រង់ទៅកាន់ក្រុម ដែលកំពុងតែមានរៀបចំរចនាសម្ព័ន្ធឡើងវិញ

Continue Reading

ក្លឹប Barcelona បញ្ចូលឈ្មោះសមាជិក 3រូបនេះ ក្នុងបញ្ជីថ្មីដើម្បីត្រៀមប្រកួត UCL

មានបម្រែបម្រួលមួយចំនួនក្នុងសមាជិកក្រុម Barcelona ក្នុងការត្រៀមខ្លួនសម្រាប់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ដោយក្នុងចំណោមនោះក៏មានវត្តមានរបស់ខ្សែប្រយុទ្ធចំណូលថ្មី Vitor Roque ផងដែរ។ កីឡាករវ័យក្មេងប្រេស៊ីលរូបនេះ បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍តាំងពីគេបានមកចូលរួមក្រុមកាតាឡូញ៉ា នាដើមឆ្នាំ២០២៤ ហើយគេរកគ្រាប់បាល់បញ្ចូលទីដំបូងសម្រាប់ Barca កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅទល់នឹង Osasuna។ គេត្រូវបានរំពឹងថា នឹងទទួលបានតំណែងក្នុងជម្រើស១១នាក់ដំបូង នៅប៉ុន្មានសប្ដាហ៍ខាងមុខ

Continue Reading

តាំងពីផ្លាស់មក Bayern! Harry Kane ត្រូវបានហាមឃាត់មិនឱ្យធ្វើរឿងមួយនេះ…

ត្រលប់មកវិញខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane បានចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ផ្លាស់មករួមទ្រនំជាមួយម្ចាស់ជើងឯក Bundesliga Bayern Munich ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃផ្ទេរ ១២០លានអឺរ៉ូ កាលពីដើមរដូវកាល។ ទន្ទឹមនឹងនេះដែរ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយសារព័ត៌មាន The Guardian ខ្សែប្រយុទ្ធ Kane បាននិយាយថា «ក្លឹបមិន​​បាន​អនុញ្ញាត​ឱ្យខ្ញុំចូល​រួមជិះ​ស្គីជាមួយគ្រួសាររបស់ខ្ញុំនោះទេ»។ គួរកត់សម្គាល់ថា

Continue Reading

យប់ម៉ិញ Aston Villa មិនទុកមុខអោយក្រុមម្ចាស់ផ្ទះទេគឺលត់ក្រាស់ក្រែលតែម្តង 5 ទល់នឹង 0

Aston Villa បានល់តក្រុមម្ចាស់ផ្ទះ Sheffield United ដោយលទ្ធផលដ៏ក្រាស់ក្រែលមិនអោយតដៃរួចគឺ៥ទល់និង០ដើម្បីវិលត្រលប់ទៅឈរនៅចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង៤ នៅក្របខណ្ឌPremier League វិញខណៈជ័យជំនះនេះបានរុញអោយក្រុមរហស្សនាមដាវពីរធ្លាក់ទៅដល់បាតតារាងតែម្តង។ ក្រុមភ្ញៀវក្រុមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្បាញលោក Unai Emery បានយកឈ្នះលើក្រុមម្ចាស់ផ្ទះដោយគិតត្រឹមតង់ទី១ពួកគេអាចរកបានគ្រាប់បាល់នាំមុខដល់ទៅ ៤ គ្រាប់ឯណោះសម្រាប់ការប្រកួតនៅកីឡដ្ឋាន Bramall Lane កាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។ កីឡាករ John

Continue Reading

នឹកស្មានមិនដល់! Harry Kane បង្ហាញពីកីឡាករ ដែលគាត់ពេញចិត្ត កាលពីកុមារភាព

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane របស់ក្លឹប Bayern Munich បានបង្ហាញពីកីឡាករ Barcelona ដែលគាត់ពេញចិត្តបំផុតកាលពីគាត់នៅក្មេង ហើយវាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគាត់បាននិយាយពន្យល់ថា៖ «កាល​ខ្ញុំ​នៅ​ក្មេង ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ចូល​ចិត្ត​ការ​លេង​របស់ Sergio Busquets»។ «គាត់ជាកីឡាករដ៏មិនគួរឱ្យជឿម្នាក់ ដោយសារតែរបៀបគាត់លេង របៀបដែលគាត់ធ្វើចលនារាងកាយ ហើយខ្ញុំបានប្រើសមត្ថភាពគាត់ទាំងនេះ សម្រាប់លេងក្នុងទីតាំងស្រដៀងគ្នា»។ «សម្រាប់ខ្ញុំ គាត់គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ»។

Continue Reading