លោក Gareth Southgate ​នឹង​មិន​ស្តាប់​សំណើ​ខាង​ណា​ទាំង​អស់ ដរាប​ណា​មិន​ទាន់​ចប់ EURO 2024

អ្នកចាត់ការ​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate បាន​បញ្ជក់​ច្បាស់ ថា​នឹង​មិន​ស្តាប់​សំណើ​ការងារ​ថ្មី​ពី​ទ្រនំ​ខាង​ណា​ទាំង​អស់ រហូត​ដល់​ចប់​ព្រឹត្តិការណ៍ ERUO 2024 នេះ​ជា​ការ​ឆ្លើយតប​ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​ដែល​ផ្សារភ្ជាប់​ឈ្មោះ​របស់​លោក ទៅ​កាន់​ក្លឹប​បិសាច​ក្រហម Manchester United ដែល​អនាគត​ Erik ten Hag នៅ​ទី​នោះ​មិន​ប្រាកដប្រជា។ គ្រូ​វ័យ ៥៣ ​ឆ្នាំ​យប់​មិញ​ទើប​តែ​ដឹកនាំ​តោ​កំណាច​ទទួល​លទ្ធផល​មិន​ល្អ

Continue Reading

Figo ណែនាំ​ទៅ Mbappe ថា​គ្មាន​កន្លែង​ណា​ផ្តល់​ឲ្យ​គេ​ច្រើន​ជាង​នៅ Real Madrid ទេ

អតីត​កីឡាករ​ក្លឹប Real Madrid លោក Figo បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​អនាគត​របស់​កីឡាករ​វ័យ​ក្មេង Kylian Mbappe ហើយ​ណែនាំ​ទៅ​កាន់​យុវជន​ឆ្នើម​វ័យ​ក្មេង​បារាំង ថា​គ្មាន​ទី​កន្លែង​ណា​​នឹង​អាច​ផ្តល់​ឲ្យ​គេ​ច្រើន​ជាង​នៅ​អធិរាជ​ស Real Madrid នោះ​ទេ។ នេះ​បន្ទាប់​តែ​ពី​ Mbappe គេ​បង្ហើប​កន្លង​ទៅ​ថ្មីថ្មោង ថា​គ្រប់​យ៉ាង​នៃ​អនាគត​របស់​គេ​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​មុន​ព្រឹត្តិការណ៍ European Championship នា​ឯ​ពាក់​កណ្តាល​ឆ្នាំ

Continue Reading

មេធំ De Zerbi ទំនងជាងនឹងដើរចេញពី Brighton ភ្លាម បើក្លិបធំមួយនេះទាក់ទងទៅ

ជំនួយការគ្រូបង្វឹកលោក Andrea Maldera ថ្មីៗនេះ បាននិយាយថាអ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi អាចនឹងពិចាកក្នុងការបដិសេធសំណើផ្តល់ជូនពីសំណាក់ក្លិប Napoli ប្រសិនបើពួកគេទាក់ទងមកនោះ។ ជាការពិតណាស់ លោក De Zerbi បានចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង ចាប់តាំងពីបានមកចូលរួមជាមួយក្លិប Brighton នឹងថែមទាំងបាននាំពួកគេទៅលេងនៅក្នុងពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញសមត្ថភាពដ៏ល្អនេះ ក្លិប Brighton ហាក់ដូចជាបានដឹងខ្លួនរួចហើយថាពួកគេនឹងមិនអាចរក្សាលោក De

Continue Reading

Bayern កំពុងទាមទារតម្លៃខ្លួន ៦០លានអឺរ៉ូ សម្រាប់ Kimmich នៅរដូវក្តៅខាងមុខ

ក្លិប Bayern Munich ត្រូវបានគេរាយការណ៍មកថា បានស្នើសុំតម្លៃខ្លួនប្រមាណ ៦០លានអឺរ៉ូ សម្រាប់កីឡាករ Joshua Kimmich ចំពេលកំពុងមានការអះអាងជាច្រើនថា​ ខ្សែបម្រើរូបនេះ អាចនឹងធ្វើការផ្ទេរទៅកាន់ទឹកដី Premeir League នៅទីផ្សាររដូវក្តៅខាងមុខ។​ ជាក់ស្តែង កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានក្លាយជាសមាជិកដ៏សំខាន់មួយសម្រាប់ក្រុម នៅរដូវកាលនេះ ដោយបានបង្ហាញខ្លួនសរុបចំនួន ៣១ ប្រកួត រកបានមួយគ្រាប់ និងassist ៨ លើកផ្សេងទៀត

Continue Reading

Van de Beek ទំនងវិលត្រលប់មកកាន់ក្លិប Man Utd វិញ នៅរដូវកាលក្រោយនេះ

ខ្សែបម្រើ Donny van de Beek អាចនឹងត្រូវវិលត្រលប់មកក្លិបបិសាចក្រហម Manchester United វិញនៅរដូវក្តៅខាងមុខ ដោយសារក្រុម Eintracht Frankfurt ហាក់គ្មានចេតនាចង់ចុះហត្ថលេខាលើកីឡាកររូបនេះ ជាអចិន្ត្រៃយ៍ឡើយ។ ជាក់ស្តែងកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានសម្រេចចិត្តផ្លាស់ទៅ Frankfurt ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីក្នុងខែមករា ប៉ុន្តែរូបគេបានបង្ហាញសរុបត្រឹមតែ​​ ៦ប្រកួតប៉ុណ្ណោះ

Continue Reading

Mourinho ប្រកាសវិលមកដឹកនាំក្រុមវិញ ចំពេលមានទំនងទំនងជាមួយ Bayern

ថ្មីៗនេះ លោក Jose Mourinho បានទទូចថាលោកកំពុងមានគម្រោងក្នុងការវិលត្រលប់មកដឹកនាំក្រុមវិញ នៅរដូវក្តៅខាងមុខនេះ​បន្ទាប់ពីមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការងារនៅក្លិប Bayern Munich។ ជាក់ស្តែង អតីតអ្នកចាត់ការក្លិប Chelsea, Manchester United និង Tottenham រូបនេះ បានទំនេរពីការងារចាប់តាំងពីត្រូវបានក្លិប Roma បណ្តេញចេញពីតំណែង កាលពីខែមករា មក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ

Continue Reading

ក្លឹបអធិរាជស Real Madrid កំពុងមានគម្រោងរក្សា Kroos ឲ្យស្នាក់នៅក្លឹបមួយរដូវកាលទៀត

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានបំណងក្នុងការរក្សាទុកខ្សែបម្រើចាស់​វស្សា​កីឡាករ Toni Kroos ឲ្យស្នាក់នៅក្នុងក្រុមយ៉ាងហោចណាស់មួយរដូវកាលទៀត។ ជាក់ស្តែងកីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅតែបន្តចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុម Los Blancos នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុបចំនួន ៣៨ លើករួចមកហើយ ដោយរកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧លើកផ្សេងទៀត ។ គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងដែលកំពុងមានស្រាប់របស់ Kroos នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខនេះហើយ ប៉ុន្តែក្លិប Real Madrid បាននិងកំពុងធ្វើការលើកិច្ចសន្យាថ្មីមួយផ្សេងបន្ថែមទៀត

Continue Reading

គ្រូបង្វឹកអាឡឺម៉ង់សម្រេចដាក់អោយកីឡាកររូបនេះលេងប្រយុទ្ធទល់ម្ចាស់ផ្ទះបារំាង

គ្រូបង្វឹកអាល្លឺម៉ង់ Julian Nagelsmann បានបញ្ជាក់ថា Kai Havertz របស់ Arsenal នឹងចាប់ផ្តើមចូលលេងជាខ្សែប្រយុទ្ធក្នុងការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ទល់នឹងក្រុមម្ចាស់ផ្ទះបារាំងនៅកីឡដ្ឋាន Groupam Lyon ខណៈកីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវបានដាក់អោយលេងជាខ្សែកាពារស្លាបឆ្វេងកាលពីខែវិច្ឆិកាឆ្នាំមុនខណៈក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់បានរងបរាជ័យក្នុងផ្ទះ ៣ទល់និង២ ក្រោមថ្វីជើងទួរគី។រវាងក្រុមទាំងពីរ បានជួបគ្នាក្នុងលក្ខណៈមិត្តភាពម្តងរួចមកហើយកាលពីខែកញ្ញា ២០២៣ ខណៈអាឡឺម៉ង់បានផ្តួលបារាំងក្នុងទឹកដីខ្លួនឯង។ ផ្ទុយទៅវិញសម្រាប់ Havertz នៅរដូវកាលថ្មីនេះខុសប្លែកពីរដូវកាលចាស់សម្រាប់

Continue Reading

Rooney ប្រដូចតារាវ័យក្មេង Mainoo ទៅនឹងម្ចាស់ជើងឯក World Cup ម្នាក់

វីរបុរសរបស់ក្រុមបិសាចក្រហម លោក Wayne Rooney បានប្រៀបធៀបកីឡាករវ័យក្មេង Kobbie Maino​o ទៅនឹងអតីតខ្សែបម្រើមួយរូប ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។ លោក Rooney បានប្រដូច Mainoo ទៅនឹងអតីតខ្សែបម្រើ Bayern Munich, Bastian

Continue Reading