Bayern កំពុងទាមទារតម្លៃខ្លួន ៦០លានអឺរ៉ូ សម្រាប់ Kimmich នៅរដូវក្តៅខាងមុខ
ក្លិប Bayern Munich ត្រូវបានគេរាយការណ៍មកថា បានស្នើសុំតម្លៃខ្លួនប្រមាណ ៦០លានអឺរ៉ូ សម្រាប់កីឡាករ Joshua Kimmich ចំពេលកំពុងមានការអះអាងជាច្រើនថា ខ្សែបម្រើរូបនេះ អាចនឹងធ្វើការផ្ទេរទៅកាន់ទឹកដី Premeir League នៅទីផ្សាររដូវក្តៅខាងមុខ។
ជាក់ស្តែង កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានក្លាយជាសមាជិកដ៏សំខាន់មួយសម្រាប់ក្រុម នៅរដូវកាលនេះ ដោយបានបង្ហាញខ្លួនសរុបចំនួន ៣១ ប្រកួត រកបានមួយគ្រាប់ និងassist ៨ លើកផ្សេងទៀត ។
គួរឲ្យដឹងថា Kimmich នៅតែសល់កុងត្រានៅទឹកដី Allianz Arena រហូតដល់ខែមិថុនាឆ្នាំក្រោយឯណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថាខ្សែបម្រើរូបនេះ ហាក់នៅតែមានបំណងក្នុងការចាកចេញពីក្លិប នៅរដូវក្តៅខាងមុខ។
ហើយឥឡូវនេះ យោងតាមប្រភពពី Fichajes បានអះអាងមកថាក្លិប Bayern បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការអនុញ្ញាតឲ្យ Kimmich ចាកចេញ នៅរដូវក្តៅខាងមុខ ប៉ុន្តែចង់បានយ៉ាងហោចណាស់ ៦០លានអឺរ៉ូ ៕