ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បង្ហាញឈុតឯកសណ្ឋានថ្មី ទោះត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិផ្លូវការ
សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានបង្ហាញឈុតឯកសណ្ឋានថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន មុនការប្រកួតមិត្តភាព ជាមួយស៊ែប និងប៉ារ៉ាហ្គាយ ចូលមកដល់។ ជាការពិត កន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីបានទទួលការផលិតឈុតឯកសណ្ឋាន របស់កីឡាករ ចេញពីក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីរបស់អាល្លឺម៉ង់ Adidas ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ល្បីលើពិភពលោកមួយនេះ បានផ្អាកកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ដែលជាការឆ្លើយតបដោយផ្ទាល់ចំពោះប្រទេសរុស្ស៊ី ក្នុងការធ្វើប្រតិបត្តិការយោធា លុកលុយឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។
Continue Reading