អ្នកចាត់ការក្លឹប Bayern Munich ថាចង់បន្តទុកខ្សែប្រយុទ្ធ Thomas Muller ឲ្យនៅក្លឹបបន្តទៀត
លោក Tuchel បាននិយាយថា Bayern ចង់បន្តឲ្យ Muller នៅក្លឹបបន្ត ដោយលោកដឹងថាកីឡាកររូបនេះចង់បន្តលេងនៅក្លឹប។ អ្នកចាត់ការបន្តទៀតថា លោកគោរព Muller ណាស់ ព្រោះកីឡាករគឺជាវីរបុរសរបស់ក្លឹប។ កុងត្រារបស់ Thomas Muller ជាមួយ Bayernនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ។ របាយការណ៍មួយចំនួនបានអះអាងថាភាគីទាំងពីរកំពុងចរចាគ្នា ដើម្បីតកុងត្រាថ្មី។
Continue Reading