គ្រូជម្រើសជាតិទុយនេស៊ីលាលែងពីតំណែង ក្រោយបរាជ័យនៅពានរង្វាន់ Africa Cup Of Nations

លោក Jalel Kadri បានចាកចេញពីតួនាទីជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិទុយនេស៊ី បន្ទាប់ពីក្រុមបានចាកចេញពីការប្រកួត Africa Cup of Nations យ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីបានបញ្ចប់ការប្រកួតនៅបាតតារាងពូល E ។ បុរសវ័យ៥២ឆ្នាំ ដែលបានដឹកនាំក្រុមទុយនេស៊ីនៅ FIFA World Cup 2022 ក្នុងប្រទេសកាតា

Continue Reading

Barcelona ធ្លាក់​ចេញ​ពី​ពាន​ស្ដេច​អេស្ប៉ាញ Copa del Rey បាត់ហើយ…

ក្លឹប​ Barcelona បាន​ធ្លាក់​ចេញ​ពី​ពានព្រះមហាក្សត្រ​អេស្ប៉ាញ Copa del Rey ក្រោយ​ចាញ់​ក្លឹប​ Athletic Bilbao ក្នុង​លទ្ធផល ៤ ទល់​នឹង​ ២ នៅ​ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ កាល​ពី​យប់​ថ្ងៃ​ពុធ​។ បើ​តាម​ស្ថិតិ​នៃ​ការ​ប្រកួត​ ខាង Barcelona បាន​វាត​ទី​តារាង​បាល់

Continue Reading

Liverpool កំពុងសម្លឹងឃើញខ្សែការពារ R.Madrid ម្នាក់ ជាគោលដៅអាទិភាពមួយ

គ្រូបង្វឹករបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខខាលើខ្សែការពារ Antonio Rudiger របស់ក្លិប Real Madrid ។ ជាក់ស្តែង ក្លិប Liverpool ត្រូវបានគេយល់ឃើញថា នឹងផ្តោតទៅលើការពង្រឹងខ្សែការពាររបស់បន្ថែមទៀត ជាពិសេសក្រុមរបស់លោក Klopp ត្រូវការជម្រើសថ្មី នៅពេលដែល Joel Matip បានអវត្តមានស្ទើតែពេញមួយរដូវកាល ដោយសារតែរបួសជង្គង់ និងកាន់តែជិតផុតកុងត្រាផងដែរ។ ហើយឥឡូវនេះ បើយោងតាមរបាយការណ៍ពី Nacional បានអះអាងថា Rudiger កំពុងស្ថិតលើរ៉ាដារបស់លោក Klopp ដោយលោកគិតថារូបគេអាចជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីមកពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ។ មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ

Continue Reading

Luka Modric ស្ទើរតែបានផ្ទេរទៅរួម Ronaldo នៅ Al-Nassr ទៅហើយ ប៉ុន្តែ…

អតីតប្រធានផ្នែកកីឡារបស់ក្លិប Al Nassr លោក Goran Vucevic បានបង្ហើបថាខ្សែបម្រើ Luka Modric ធ្លាប់ខិតជិតខ្លាំងមែនទែន ក្នុងការផ្ទេរមកចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត កាលពីរដូវក្តៅកន្លងទៅ មុនពេលសម្រេចចិត្តបន្តស្នាក់នៅ Real Madrid បន្ត។ ជាក់ស្តែង Modric ត្រូវបានគេរាយការណ៍ថា ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំង ក្នុងការចាកចេញពីក្លិប Madrid កាលពីរដូវក្តៅកន្លងទៅ នៅពេលដែលគេហាក់លែងជាជម្រើសចម្បងសម្រាប់ក្លិបយក្សអេស្ប៉ាញទៀតនោះឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ខ្សែបម្រើរូបនេះបានសម្រេចចិត្តជ្រើសរើសយកការស្នាក់នៅកីឡដ្ឋាន Santiago Bernabeu បន្តទៀត។ ប៉ុន្តែប្រសិនបើគេមិនអាចនៅ La Liga បន្តទេនោះ វាត្រូវបានគេយល់ឃើញថាគោលដៅធំរបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ

Continue Reading

ខ្សែការពារ Eder Militao បានបន្តកុងត្រាថ្មីជាមួយ Real Madrid ដល់ឆ្នាំ២០២៨

ក្លិប Real Madrid បានធ្វើការប្រកាសថា ខ្សែការពារ Eder Militao បានបន្តកុងត្រាថ្មីជាមួយពួកគេ ដែលនឹងធ្វើឱ្យកីឡាករប្រេស៊ីលលេងនាទឹកដី Santiago Bernabéu រហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៨។ កុងត្រាចាស់របស់កីឡាករវ័យ ២៦ឆ្នាំ នឹងផុតកំណត់នៅក្នុងឆ្នាំ២០២៥ តែការបន្តកុងត្រាថ្មីនេះនឹងធ្វើឱ្យរូបគេ បង្កើនប្រាក់ឈ្នួលច្រើនជាងមុន រួមទាំងមានថ្លៃផ្តាច់កុងត្រា

Continue Reading

Greenwood ប្រាប់ភ្នាក់ងារឲ្យបំពេញក្តីស្រមៃរបស់ខ្លួន ក្នុងការផ្ទេរទៅកាន់ក្លិប Barca

ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិបសាចក្រហម Manchester United ថ្មីៗនេះ បានប្រាប់អ្នកតំណាងរបស់ខ្លួនឲ្យបំពេញក្តីស្រមៃរបស់គេ ក្នុងការផ្ទេរទៅកាន់ក្លិប Barcelona។ ជាក់ស្តែងកីឡាករវ័យ ២២ឆ្នាំរូបនេះ​បានចូលរួមជាមួយក្លិប Getafe របស់អេស្ប៉ាញ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ដោយនៅទីនោះគេអាចរួមចំណែករកបាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៤ លើក ពីការបង្ហាញខ្លួន ១៩ដង។ យ៉ាងណាក៏ដោយ Greenwood នឹងត្រូវវិលត្រលប់ទៅកាន់ក្លិប Man Utd វិញ នៅដំណាច់រដូវកាលនេះ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ

Continue Reading

ក្លិបអារ៉ាប់ Al-Nassr កំពុងទាក់ទងចង់បាន Bissaka ដែលជាខ្សែការពារស្តាំរបស់ Man Utd

ខ្សែការពារ Aaron Wan-Bissaka របស់ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិប Al-Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។ ជាក់ស្តែងក្លិបនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មួយនេះ បានធ្វើការចុះហត្ថលេខាលើតារាឆ្នើមមួយចំនួនរួចមកហើយ ពីក្លិបនៅក្នុងតំបន់អឺរ៉ុប ដូចជា Sadio Mane , Aymeric Laporte និង Alex Telles ជាដើម កាលពីរដូវក្តៅមុនកន្លងទៅ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមAl-Nassr នៅតែត្រូវបានគេយល់ថាចង់បន្ថែមជម្រើសថ្មីបន្ថែមទៀតមកកាន់ក្រុមរបស់ខ្លួន

Continue Reading

ដំណឹង​ល្អ​សម្រាប់ Man City ពេលនេះ Haaland ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ

ជឿ​ថា Erling Haaland ទំនង​កៀក​ត្រលប់​មក​ចូល​ទីលាន​ម្តង​ទៀត​ហើយ បន្ទាប់​តែ​ពី​ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester City ខាង​លើ ​ប្រទះ​ឃើញ​ជួបជុំ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដោយ​រំពឹង​នឹង​ចូលរួម​ប្រកួត​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​លោក Pep Guardiola នា​ដើម​ខែ​កុម្ភៈ​ខាង​មុខ។ បុរស​សញ្ជាតិ​ន័រវេស គេ​បាន​ជួប​បញ្ហា​របួស​ផ្នែក​ប្រអប់​ជើង និង​ទាមទារ​ការ​សម្រាក​អស់​រយៈ​ពេល​ជាង​មួយ​ខែ។ យ៉ាង​ណា​ថ្មីៗ​នេះ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Manchester បាន​បង្ហោះ​រូបភាព​នៃ​ការ​ត្រលប់​មក​ហ្វឹកហាត់​វិញ របស់​មនុស្ស​យន្ត​ជា​ម៉ាស៊ីន​បញ្ចប់​ឥត​ខ្វះ​បាន។

Continue Reading

ក្លឹបកាំភ្លើងធំ Arsenal ដក​ចិត្ត​ពី Benzema មក​ផ្តោត​គោលដៅ​អាទិភាព​នៅ​តំបន់​ការពារ​វិញ

កន្លង​មក​ក្លឹប Arsenal ហាក់​ព្យាយាម​ចង់​ចាប់​យក​ឱកាស​ចុះ​ហត្ថលេខា​តារា​ឆ្នើម Karim Benzema ពី​ក្លឹប Al-Ittihad តែ​យ៉ាង​ណា​ខណៈ​នេះ ក្លឹប​បាន​ដក​ចិត្ត​ទៅ​វិញ​ហើយ ពោល​ចង់​ចាយ​លុយ​លើ​ប្រព័ន្ធ​ការពារ​ក្រោម​ច្រើន​ជាង ដ្បិត​អី​កីឡាករ​ខ្លួន​សព្វថ្ងៃ​ក៏​ជួប​របួស​ផង​ដែរ​នោះ។ អំពី​រឿងរ៉ាវ​ខ្សែ​ប្រយុទ្ធ​បារាំង មាន​ក្លឹប​ច្រើន​ចង់​បាន រួម​ទាំង Arsenal ដល់​តែ​ចុះ​ឡើង​មើល​ក្រឡា​ទៅ​ពិបាក​យក ណា​មួយ​ក៏​បង្ខំ​ចិត្ត​ត្រូវ​ចាយ​ច្រើន​លើសលប់ ទាំង​ដែល​បញ្ហា​នៅ​តំបន់​ក្រោម មិន​ទាន់​រក​ដំណោះស្រាយ​ឃើញ។ តាម​សារព័ត៌មាន

Continue Reading