ខ្សែ​ប្រយុទ្ធ Erling Haaland មាន​របប​ហាត់ប្រាណ​យ៉ាង​តឹង​តែងដោយអាវ៉ង់​មួយ​ថ្ងៃ​ 300ដង 🫢

យោង​តាម​លោក Stanislav Macek អតីត​គ្រូ​បង្វឹក​ Haaland កាល​ពី​ពេល​កីឡាករ​លេង​នៅ​ក្លឹប RB Salzburg (ពី​ឆ្នាំ ២០១៩-២០២០) ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​របៀប​របប​ហាត់​ប្រាណ​យ៉ាង​តឹងរ៉ឹង។ កីឡាករ​អាវ៉ង់ (Push-up) ៣០០ ដង​ ហើយ​ហាត់​ប្រាណ​យក​សាច់​ដុំ​ពោះ (Sit-up) ដល់​ទៅ ១០០០ ដង​ក្នុង​មួយ​ថ្ងៃ។

Continue Reading

កីឡាករ Man UTD រូបនេះរងរបួសសារជាថ្មី ត្រូវអវត្តមានរហូតដល់ទៅជាង 8សប្តាហ៍

ខ្សែការពារកណ្តាលរបស់ Manchester United កីឡាករ Lisandro Martinez នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៨ សប្តាហ៍ ដើម្បីសម្រាកព្យាបាលរបួស បន្ទាប់ពីគាត់បានរងរបួសជង្គង់នៅក្នុងជំនួបដែលក្រុមបិសាចក្រហមបានយកឈ្នះទៅលើក្រុម West Ham ៣-០ កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ កុម្ភៈកន្លងទៅ។

Continue Reading

ក្លឹប Barcelona ​មិន​បោះបង់ចោល​គោលដៅ​ធំ ដែល​ចង់​បាន​ពី Juventus ឡើយទោះបីមានរឿងបែបនេះ…

បើ​ទោះ​បី​សព្វថ្ងៃ​មើល​ឃើញ​ប្រាក់​ជា​បញ្ហា​ប្រឈម​ខ្ពស់ ក៏​អ្នក​មាន​បុណ្យ Barcelona នៅ​តែ​រិះរក​ផ្លូវ ​គ្រប់​ច្រកល្ហៀង​ដើម្បី​ចង់​បាន​គោលដៅ​របស់​ខ្លួន គឺ Adrien Rabiot ពី​ក្លឹប​សេះ​បង្កង់ Juventus ​ដែល​ពេល​ខាង​មុខ​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ បិទ​បញ្ចប់​រដូវ​កាល។ ក៏​មាន​ន័យ​ក្លឹប​នឹង​មិន​ចំណាយ​លើ​ថ្លៃ​ផ្ទេរ​ចូល​ទេ ហើយ​ស៊ីសង​លើ​ការ​ចរចា​ផ្តល់​ប្រាក់​ឈ្នួល​មួយ​មុខ​គត់។ ​បើ​តាម​សារព័ត៌មាន eSport 3 ចុះ​ផ្សាយ

Continue Reading

លោក Deco ចេញមុខនិយាយច្បាស់ៗជុំវិញទំនាក់ទំនងជាមួយ Klopp បែបនេះ…

នាយកផ្នែកកីឡារបស់ក្លិប Barcelona លោក Deco បានចេញមុខនិយាយកោតសរសើរចំៗទៅលើអ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ថាជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ចំពេលក្លិបកំពុងស្វែងរកអ្នកមកជំនួសតំណែងរបស់ Xavi។ ជាក់ស្តែង កាលពីខែមុន Xavi បានប្រកាសជាផ្លូវការរួចហើយថាលោកនឹងដើរចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិប Barcelona នៅចុងបញ្ចប់រដូវកាលនេះ ខណ:នេះហាក់បានទុកពេលឲ្យក្លិបសល់ពេលច្រើន ដើម្បីស្វែងរកអ្នកថ្មីមកជំនួសវិញ។ ទន្ទឹមជាមួយគ្នានេះ លោក Klopp ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថា លោកនឹងចាកចេញពីក្លិប​ Liverpool នៅរដូវក្តៅខាងមុខនេះដូចគ្នា បន្ទាប់ពីចាយពេលអស់រយ:ពេល ៩ឆ្នាំនៅទឹកដី Anfield។ យ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីការផ្លាស់ប្តូរដែលអាចកើតមានណាមួយ សម្រាប់អ្នកចាត់ការក្រុម Liverpool លោក Deco បានប្រាប់ La Vanguardia ថា ៖“គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យ ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីនិយាយអំពីរឿងទាំងនេះទេ។ គ្រូបង្វឹកថ្មីនឹងចង់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែដំបូងយើងត្រូវពន្យល់ពីគម្រោង

Continue Reading

Rasmus Hojlund រៀប​រាប់ពីកីឡាករ 5រូបដែល​ល្អ​បំផុត​ក្នុង​ក្តីស្រមៃហើយមានទាំង Ronaldo ផងដែរ

Rasmus Hojlund មិន​លាក់បាំង​ទេ ថា​អតីត​កាល​គេ​ធ្លាប់​ជា​អ្នក​គាំទ្រ Cristiano Ronaldo តាំង​តែ​ពី​នៅ​ក្មេង​វ័យ ហើយ​ជា​ញឹកញយ​ក៏​តែង​បង្ហាញ​ចំណាប់​អារម្មណ៍​ទទួល​បាន​ការ​រៀនសូត្រ​មួយ​ចំនួន ពី​របៀប​នៃ​ការ​គិត​និង​ហ្វឹកហាត់​របស់​កីឡាករ​ព័រទុយហ្គាល់​ផង​ដែរ។ ថ្មីថ្មោង​គេ​បាន​បង្ហាញ​ពាក់ព័ន្ធ​ការ​រៀប​ឈុត ៥ រូប​ល្អ​បំផុត​ក្នុង​ក្តី​ស្រមៃ នៅ​បទសម្ភាសន៍​ជាមួយ​លោក Mark Goldbridge ក៏​ស្រាប់​តែ​កីឡាករ​ដាណឺម៉ាក​ចុច​ឈ្មោះ​សុទ្ធ​តែ​ Legend ចាស់ៗ​របស់​បិសាច​ក្រហម ពោល​មិន​មាន​កីឡាករ​សព្វថ្ងៃ​ទេ ហើយ​បាន​រំលង​ឈ្មោះ

Continue Reading

ហង្សក្រហម Liverpool កំពុងពិចារណាលើតារាឆ្នើម Barca 2រូបជាអ្នកមកជំនួស Mohamed Salah

Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងចាត់ទុកកីឡាករ Ansu Fati និង Raphinha របស់ក្លិប Barcelona ជាអ្នកជំនួសតំណែងដ៏ស័ក្កិសមបំផុតសម្រាប់ខ្សែប្រយុទ្ធ Mohamed Salah ។ ជាការពិតណាស់ កុងត្រាបច្ចុប្បន្នរបស់ Salah បានឈានដល់រយ:ពេល ១៨ខែចុងក្រោយហើយ ខណ:ពេលដែលបច្ចុប្បន្ននេះ ហាក់នៅមិនទាន់មានការចរចាណាមួយត្រូវបានធ្វើឡើង ជុំវិញការបន្តកុងត្រាថ្មីទៀតនោះឡើយ។ ដំបូងឡើយវាត្រូវបានគេគិតថា ការបន្តកុងត្រាថ្មីដល់ Salah អាចធ្វើទៅបានដោយរលូន ប៉ុន្តែចាប់តាំងពីការប្រកាសចាកចេញរបស់អ្នកចាត់ការក្រុមលោក Jurgen Klopp នៅដំណាច់រដូវកាលនេះមក វាហាក់បានធ្វើឲ្យអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប កំពុងស្ថិតនៅក្នុងភាពសង្ស័យផងដែរ។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន TeamTalk បានចុះផ្សាយមកថា Fati និង Raphinha សុទ្ធសឹងតែកំពុងស្ថិតនៅក្នុងបញ្ជីគោលដៅធំរបស់ Liverpool ប្រសិនបើ Salah ត្រូវដើរចេញពីក្លិបនោះ។ ជម្រាបជូនផងដែរថា ទាំង Fati និង Raphinha សុទ្ធសឹងតែធ្លាប់មានបទពិសោធលេងនៅក្នុងក្របខ័ណ្ឌ Premier

Continue Reading

កីឡាករ Declan Rice បាននិយាយថា ហង្សក្រហម ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល​នេះ

បើ​ទោះ​បី​ខាង​ Arsenal បាន​យក​ឈ្នះ​ទៅ​លើ Liverpool មែន​ពិត តែ​ខ្សែ​បម្រើ​អង់គ្លេស Declan Rice នៅ​បន្ត​លាន់មាត់​សរសើរ​ចំពោះ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ជា​ពិសេស​ដដែល ថា​ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល ២០២៣/២៤។ រំឭក​ថយ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​គ្រាប់​បាល់​របស់ Bukayo

Continue Reading

លេចវត្តមានគ្រូបង្វឹកឆ្នើម 2រូប នៅក្នុងបញ្ជីបេក្ខភាពដែលត្រូវមកជំនួសតំណែងរបស់ Erik ten Hag

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានធ្វើការទាក់ទងទៅកាន់គ្រូបង្វឹកលោក Antonio Conte និង Julen Lopetegui ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។ ជាក់ស្តែង បើទោះបីជា Erik ten Hag បានផ្តល់ពានរង្វាន់ EFL Cup មកកាន់ក្រុម ក្នុងអំឡុងពេលដឹកនាំនៅរដូវកាលដំបូងរបស់ខ្លួនក៏ដោយ ក៏តំណែងរបស់បុរសសញ្ជាតិហូឡង់រូបនេះ ហាក់មិនស្ថិតនៅក្នុងតំបន់ដែលមានសុវត្ថិភាពនោះឡើយ ជាពិសេសក្នុងរដូវកាលបច្ចុប្បន្ននេះ។ ហើយឥឡូវនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន CaughtOffside បានរាយការណ៍មកថាក្លិប Man United នៅតែមានឆន្ទៈពិចារណាលើការនាំយកជម្រើសថ្មីផ្សេងទៀត ដើម្បីមកជំនួសតំណែងរបស់លោក Ten Hag ។

Continue Reading

អតីតតារាឆ្នើម Man Utd រូបនេះ ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ ៣៦ឆ្នាំប៉ុណ្ណោះ

អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Marouane Fellaini បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ នៅក្នុងវ័យ ៣៦ឆ្នាំ។ ជាក់ស្តែង Fellaini បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន ជាមួយក្លិប Standard Liege ដោយបានបង្ហាញខ្លួនសរុប ៨៤ លើក សម្រាប់ក្រុមបែលហ្ស៊ិក មុនពេលផ្លាស់ទៅកាន់ប្រទេសអង់គ្លេសជាមួយក្រុម Everton ក្នុងឆ្នាំ២០០៨។ ក្នុងអំឡុងពេលនោះ ខ្សែបម្រើរូបនេះ បានរួមចំណែករកគ្រាប់បាល់បញ្ចូលទីបាន ៣៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ២៦លើក ក្នុងការបង្ហាញខ្លួន ១៧៧

Continue Reading