R.Madrid ត្រៀមបង្កើនតម្លៃសំណើផ្តល់ជូនសម្រាប់ Davies ដើម្បីឲ្យ Bayern ព្រមលក់

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបង្កើនតម្លៃសំណើផ្តល់ជូនបន្ថែម ដើម្បីចុះហត្ថលេខាលើខ្សែការពារ Alphonso Davies របស់ក្លិប Bayern Munich។ ជាក់ស្តែង ក្លិប Bayern នៅតែរក្សាជំហររបស់ខ្លួន ក្នុងការរក្សាទុន Davies ឲ្យស្នាក់នៅក្លិបបន្តទៀត ប៉ុន្តែទោះជាយ៉ាងណា វាហាក់មានភាពលំបាក ដោយសារតែកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២៣ឆ្នាំនៅសល់តិចជាង ១៨ខែទៀតប៉ុណ្ណោះ។ ជុំវិញស្ថានភាពនេះ មានន័យថាក្លិប Bayern នឹងមិនប្រថុយជាមួយនឹងការបាត់បង់ Davies ទៅដោយគ្មានតម្លៃខ្លួននោះឡើយ ដូច្នេះហើយទើបមានរបាយការណ៍ថ្មីៗនេះ បានអះអាងថាក្លិបយក្សអាល្លឺម៉ង់នឹងយល់ព្រមលក់គេចេញ ប្រសិនបើទទួលបានសំណើសមរម្យណាមួយ នៅរដូវក្តៅខាងមុខនោះ។

Continue Reading

ឪពុករបស់ Kvaratskhelia បញ្ជាក់ពីអនាគតកូនប្រុសបែបនេះ ចំពេល Barca & R.Madrid ចាប់ចិត្ត

ឪពុករបស់កីឡាករ Khvicha Kvaratskhelia ថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ជុំវិញការរំពឹងទុកទាក់ទងទៅនឹងអនាគតកូនប្រុសរបស់ខ្លួន ដោយលើកឡើងថាលោកនឹងភ្ញាក់ផ្អើលខ្លាំង ប្រសិនបើគេចាកចេញពីក្លិ្ប Napoli នៅរដូវក្តៅខាងមុខនេះនោះ។ នៅពេលដែល Napoli បានធ្វើការសម្រេចចិត្តក្នុងការចុះហត្ថលេខាលើ Kvaratskhelia ពីក្លិប Dinamo Butami កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង និងថែមទាំងបានរួមចំណែកជួយក្រុមរបស់ខ្លួនឲ្យឈ្នះពានរង្វាន់លីគ កាលពីរដូវកាលមុនផងដែរ។ ជុំវិញសមត្ថភាពដ៏លេចធ្លោនេះ បានធ្វើឲ្យទាំងក្លិប Real Madrid និង Barcelona រួមទាំងក្រុមមួយចំនួនៅ Premier League ត្រួវបានគេរាយការណ៍ថាកំពុងតាមដានលើស្ថានភាពរបស់ Kvaratskhelia បើទោះបីជាគេនៅមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ជាមួយក្លិបអ៊ីតាលី ក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ Kvaratskhelia គឺលោក Badri ថ្មីៗនេះ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា

Continue Reading

Liverpool អាចនឹងត្រូវចាយលុយធំ ប្រសិនចង់បាន Alonso មកដឹកនាំក្រុម

យោងតាមរបាយការណ៍មួយបានបង្ហាញឱ្យដឹងថាក្រុមហង្សក្រហម Liverpool អាចនឹងត្រូវធ្វើការចំណាយចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមួយ ប្រសិនបើពួកគេចង់បានអ្នកចាត់ការក្រុមលោក Xabi Alonso មកកាន់ទឹកដី Anfield នៅរដូវក្តៅខាងមុខនេះនោះ។ ជាការពិតណាស់ក្លិប Liverpool កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុម បន្ទាប់ពីលោក Jurgen Klopp បានប្រកាសកាលពីដើមឆ្នាំនេះ លោកនឹងលាលែងពីតំណែងនៅចុងបញ្ចប់នៃរដូវកាលនេះហើយ បន្ទាប់ពីចាយពេលអស់ប្រាំបីឆ្នាំកន្លះ។ ជុំវិញស្ថានភាពនេះ មានអ្នកចាត់ការល្បីៗជាច្រើន ហាក់កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅសម្រាប់ក្រុម Liverpool រួចទៅហើយ ប៉ុន្តែអ្វីដែលពិសេសគឺអ្នកចាត់ការបច្ចុប្បន្នរបស់ក្រុម Bayer Leverkusen ត្រូវបានគេជឿថាកំពុងក្លាយជាបេក្ខភាពកំពូល សម្រាប់តំណែងនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Alonso បច្ចុប្បន្នកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្រុម Leverkusen រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ ខណ:ពេលដែលប្រធានផ្នែកកីឡារបស់ក្លិប គឺលោក Simon Rolfes បញ្ជាក់យ៉ាងច្បាស់ថាគ្មានហេតុផលណាមួយ

Continue Reading

Liverpool គ្រោងចរចាផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតដល់ Robertson

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងមានគម្រោងក្នុងការពិភាក្សាជុំវិញការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ខ្សែការពារឆ្នើមរបស់ខ្លួន គឺកីឡាករ Andrew Robertson ក្នុងរដូវក្តៅខាងមុខ។ ជាការពិតណាស់ Robertson នៅតែត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយមិនអាចខ្វះបានសម្រាប់ក្រុមរបស់លោក Klopp បើទោះបីជាបច្ចុប្បន្ននេះ គេកំពុងស្ថិតនៅក្នុងរដូវកាលទី ៧ របស់ខ្លួននៅទឹកដី Anfield ក៏ដោយ។ គួរឲ្យដឹងផងដែរថា កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិស្កុតឡែនរូបនេះ នៅតែមានរហូតដល់ឆ្នាំ២០២៦ ឯណោះដូច្នេះហើយក្លិប Liverpool ហាក់មិនមានសម្ពាធខ្លាំងចំពោះអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយោងតាមការចុះផ្សាយពីគេហទំព័រ Football Insider បានរាយការណ៍មកថា ក្លិប Liverpool នៅតែមានគម្រោងក្នុងការបើកកិច្ចពិភាក្សាលើការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ Robertson នៅចុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ​​ ការសម្រេចចិត្តនេះបានកើតឡើង ចំពេលដែល Robertson អាចត្រូវបានគេចាត់ទុកថាជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់ Alphonso

Continue Reading

គ្រូធំ Spurs គ្រោងបដិសេធសំណើរាល់សំណើផ្តល់ជូនពីក្លិបនានា រួមទាំង Liverpool

អ្នកចាត់ការក្រុម Tottenham Hotspur លោក Ange Postecoglou ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបដិសេធរាល់សំណើការងារទាំងអស់ នៅក្នុងរដូវក្តៅខាងមុខនេះ រួមទាំងពីក្រុមហង្សក្រហម Liverpool ផងដែរ។ ជាក់ស្តែង បុរសវ័យ ៥៨ឆ្នាំរូបនេះ បានសម្រេចចិត្តផ្ទេរពីក្លិប Celtic ដើម្បីមកដឹកនាំក្រុមអង់គ្លេសវិញ កាលពីដើមរដូវកាលនេះ ដោយសង្ឃឹមថាអាចនឹងជួយស្រោចស្រង់ក្រុម Spurs ឡើងវិញ បន្ទាប់ពីពួកគេបានខកខានក្នុងការចូលរួមប្រកួតពានរង្វាន់អឺរ៉ុបកាលពីរដូវកាលមុន។ ក្រោមការដឹកនាំរបស់ Postecoglou ក្រុម Spurs ហាក់មានភាពល្អប្រសើគួរសមនៅរដូវកាលនេះ ដោយបច្ចុប្បន្នកំពុងឈរនៅលេខ៥ ក្នុងតារាង Premier League ដោយមាន ៥ពិន្ទុតាមពីក្រោយក្រុមលេខ៤ Aston Villa។

Continue Reading

R.Madrid កំពុងពិចារណាបញ្ចេញកីឡាកររបស់ខ្លួន ឲ្យក្លិបផ្សេងខ្ចីជើង នៅរដូវកាលក្រោយ

ក្លិប Real Madrid និងអ្នកចាត់ការក្រុម លោក Carlo Ancelotti ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការពិចារណាដាក់ឲ្យកីឡាករ Arda Guler ទៅឲ្យក្លិបដទៃខ្ចីជើង នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ ។ ជាការពិតណាស់ ចំពេលកំពុងមានការរំពឹងទុកខ្ពស់ចំពោះការមកដល់របស់ខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករ Endrick គួបផ្សំជាមួយ Brahim Diaz កំពុងបង្ហាញគុណផលលេងដ៏លេចធ្លោផងនោះ បានធ្វើឲ្យពេលវាក្នុងការបង្ហាញខ្លួនរបស់ Guler មើលទៅកាន់ពិបាក។ ហើយយ៉ាងណាមិញ ទោះបីជាមានជាបានជាសះស្បើយពីបញ្ហារបួសហើយក៏ដោយ ប៉ុន្តែ Guler បានបង្ហាញខ្លួនៅក្នុងក្រុមរបស់លោក Ancelotti ត្រឹមតែ ២៥នាទី ទាំងនៅក្នុងក្របខ័ណ្ឌ La

Continue Reading

Haaland និយាយត្រង់ថាមានតែ Messi ត្រូវចូលនិវត្តន៍ទេ ទើបគេអាចឈ្នះ Ballon d’Or បាន

ថ្មីៗនេះ តារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Erling Haaland បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅមុនការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី២ ទល់នឹង Copenhagen ជុំវិញឱកាសក្នុងការឈ្នះពានរង្វាន់ Ballon d’Or ។ ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ បានរកគ្រាប់បាល់បញ្ចូលទី ៥២ គ្រាប់ ក្នុងការប្រកួតចំនួន ៥៣ លើក សម្រាប់ក្រុមអង់គ្លេសកាលពីរដូវកាលមុន ដែលបានជួយឲ្យក្រុមរបស់គេឈ្នះពានរង្វាន់ Champions League, FA

Continue Reading

Barca ចាប់ផ្តើមបើកការចរចាជាមួយអតីតគ្រូធំអាល្លឺម៉ង់ ជុំវិញតំណែងនៅ Camp Nou

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា បានបើកកិច្ចពិភាក្សាជាមួយអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Hansi Flick ជុំវិញតំណែងអ្នកចាត់ការក្រុមនៅទឹកដី Camp Nou។

Continue Reading

Man UTD បើកទ្វារអោយ Sancho ចាកចេញពីក្លឹប តែមានតម្លៃខ្លួនខ្ពស់ដល់ទៅ…

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបើកទ្វាឱ្យ Jadon Sancho ចាកចេញពីទឹកដី Old Trafford ភ្លាម បើមានក្លិបណាហ៊ានឱ្យតម្លៃខ្សែប្រយុទ្ធ អង់គ្លេស រូបនេះដល់ ៤០ ទៅ ៥០ លានផោន ឬប្រមាណជា (៥០

Continue Reading