Real Madrid កំពុងតាមដានលើស្ថានភាពតារាឆ្នើមវ័យក្មេងរបស់ Man Utd មួយរូបនេះ

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Kobbie Mainoo របស់ក្លិបបិសាសចក្រហម Manchester United ។ ជាការពិតណាស់ Mainoo បានចាប់ផ្តើមបង្ហាញភាពលេចធ្លោខ្លាំង ក្រោយទទួលបានឱកាសលេងជម្រើសដំបូង ក្រោមដឹកនាំរបស់លោក Ten Hag ហើយរហូតមកដល់ពេលនេះ រូបគេបង្ហាញខ្លួនបាន ២៣ លើករួចមកហើយ សម្រាប់ Man United ក្នុងរដូវកាលនេះ ដោយរកបាន ៣ គ្រាប់ រួមទាំងការស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League កាលពីពេលថ្មីៗនេះផងដែរ។

Continue Reading

វិរៈបុរស Van Persie ស្ថិតនៅក្នុងការកំពុងពិភាក្សាដើម្បីក្លាយជាអ្នកចាត់ការក្លឹបហូឡង់មួយនេះ

ជើងចាស់ លោក Robin van Persie ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាដំបូងជាមួយក្លិបហូឡង់ Heerenveen ជុំវិញការក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ នៅចុងបញ្ចប់នៃរដូវកាលនេះ។ គួរឲ្យដឹងផងដែរថា Van Persie ធ្លាប់បានបម្រើការក្នុងនាមជាជំនួយការ គ្រូបង្វឹករបស់ក្លិបកុមារភាពរបស់ខ្លួន គឺ Feyenoord ហើយបានបន្តទៅធ្វើជាគ្រូបង្វឹករបស់ក្រុម សម្រាប់ឈុតអាក្រោម ១៨ឆ្នាំ និងក្រោម ១៩ឆ្នាំ។ ដោយសារតែមានបទពិសោធច្រើនក្រាស់ក្រែល ទើបថ្មីៗនេះ មានរបាយការណ៍មកបានអះអាងថា អតីតតារាឆ្នើមរបស់ក្លិប Man Utd រូបនេះ កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការទៅដឹកនាំក្លិបកម្រិតអាជីពជាលើកដំបូង

Continue Reading

គ្រូតា Pep ប្រាប់មេធំ Real Madrid អោយកែលម្អចំណុចសំខាន់មួយនេះ ក្រោយចប់ការប្រកួតស្មើគ្នា

គ្រូបង្វឹកលោក Pep Guardiola បានជំរុញឱ្យ Real Madrid ជួសជុលស្ថានភាពទីលានរបស់ពួកគេ នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីក្រុម Manchester City បានត្រឹមស្មើ ៣–៣ ក្នុងការប្រកួតពានរង្វាន់ Champions League កាលយប់មិញ។ ជាការពិតណាស់ក្លិប Madrid បានរៀបការប្រកួតនៅក្នុងកីឡដ្ឋានដ៏ទំនើបរបស់ខ្លួនដែលទើបនឹងបញ្ចប់ការសាងសង់ ថែមទាំងបានបិទដំបូលទៀតផង ដើម្បីធ្វើឱ្យបរិយាកាសកាន់ប្រសើរឡើង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Guardiola ហាក់មិនសប្បាយចិត្តជាមួយនឹងស្ថានភាពស្មៅក្នុងកីឡដ្ឋាន សម្រាប់ការប្រកួតនេះឡើយ។ លោក Guardiola បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា ៖“ខ្ញុំ​មិន​បានទៅជាន់លើស្មៅដោយផ្ទាល់នោះទេ ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​កីឡាករ​បាន​ប្រាប់មក​ខ្ញុំ។ កីឡដ្ឋានគឺអស្ចារ្យណាស់ រួមទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់… ហើយវាគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ“។

Continue Reading

Real Madrid មិនអាចដាក់សម្ពាធទៅលើ Man City និងបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ

ក្នុងជំនួបការប្រកួតនៅក្របខណ្ឌ UEFA Champion League ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាលពីរាត្រីយប់រំលងអាធ្រាត ក្លឹបអធិរាជស Real Madrid មិនអាចសងសឹងគូសត្រូវចាស់ គឺក្លឹបមេឃខៀវ Manchester City បានឡើយ ដោយបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើគ្នា ៣ទល់នឹង៣ ប៉ុណ្ណោះ

Continue Reading

Liverpool អាចនឹងលក់ខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់ ខណៈ Barca និង PSG ជាគោលដៅផ្ទេរដ៏មានសក្តានុពល

ក្រុមហង្សក្រហម Liverpool គ្រោង​នឹង​សម្រេច​ចិត្ត​ក្នុងការលក់ Luis Diaz នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបយក្សបារាំង Paris Saint-Germain។ បច្ចុប្បន្ន Diaz ស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៧ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ កន្លះពីក្រុម Porto ក្នុងខែមករា ឆ្នាំ២០២២។

Continue Reading

តើ Atletico Madrid អាចផ្តួល Dortmund នៅជើងទី១ វគ្គ ១/៤ ក្របខណ្ឌ UCL បានដែរទេ?

គូប្រជែងធំចំនួនពីរដែលនិងត្រូវធ្វើការប្រជែងដណ្តើមពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយជើងទី ១ ខណៈក្រុមអេស្បាញ Atletico Madrid និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវអាឡឺម៉ង់ Borussia Dortmund នៅកីឡដ្ឋាន Wanda Metropolitanoវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ ។ មុនឈានដល់វគ្គនេះក្រុមគ្រូបង្វឹកអាហ្សង់ទីនលោក Diego Simeone បានទម្លាក់ក្រុមជើងឯករងឆ្នាំចាស់គឺ Inter

Continue Reading

Chelsea បង្កើនចំណាប់អារម្មណ៍លើកីឡាករឆ្នើម Athletic Bilbao

ក្លឹបតោខៀវ Chelsea កំពុងនាំមុខគូប្រជែងរបស់ពួកគេក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Nico Williams របស់ក្លឹប Athletic Bilbao។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Chelsea លោក Mauricio Pochettino និងក្រុមរបស់គាត់បច្ចុប្បន្ន កំពុងប្រយុទ្ធប្រជែងដើម្បីទទួលបានកៅអីវគ្គជម្រុះទ្វីបអឺរ៉ុប សម្រាប់រដូវកាលក្រោយជាមួយនឹងពានរង្វាន់ Premier League

Continue Reading

PSG សម្លឹងចង់ផ្តួលភ្ញៀវ Barcelona ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ UCL

ក្រុមម្ចាស់ជើងឯកបារាំងLigue-១ និង ត្រូវជួបជាមួយក្រុមភ្ញៀវគឺជើងឯកអេស្បាញ La Liga ដើម្បីទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតជើងទី 1 ក្នុងក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេ ខណៈដែល Paris Saint-Germain ស្វាគមន៍ក្រុម Barcelona ទៅកាន់កីឡដ្ឋាន Parc

Continue Reading

Man Utd បញ្ជាក់ពីការចាកចេញរបស់នាយកបាល់ទាត់ក្លឹបលោក John Murtough

ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា លោក John Murtough បានលាលែងពីតួនាទីជានាយកបាល់ទាត់ក្លឹបហើយ។ រំលឹកដែរថា លោក Murtough បានរួមរស់ជាមួយ Man United ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីធ្លាប់ធ្វើការឱ្យក្លឹបនៅ Premier League ដូចជា

Continue Reading