ការរើសអើងជាតិសាសន៍កើតឡើងចំពោះខ្លួនដដែលៗ ទើប Vinicius ទប់ចិត្តមិនជាប់ដល់ស្រក់ទឹកភ្នែក
ខ្សែបម្រើស្លាបប្រេស៊ីល Vinicius Jr បាននិយាយទាំងអារម្មណ៍ក្តុកក្តួលសម្រក់ទឹកភ្នែកយ៉ាងដូច្នេះថា ខ្ញុំមានអារម្មណ៍ថាគ្រាំគ្រាចិត្ត និងប៉ះពាល់ដល់សតិអារម្មណ៍ខ្ញុំនៅលើទីលានជាខ្លាំង ដោយសារតែពាក្យសម្តីនៃការរើសអើងជាតិសាសន៍ម្តងហើយម្តងទៀតដែលរូបខ្ញុំបានទទួលរងកន្លងមក ខ្ញុំ [Vinicius] គ្រាន់តែចង់លេងបាល់តែប៉ុណ្ណោះ។ កាលពីរដូវកាលមុនឆ្នាំ២០២៣ មានឧប្បត្តិហេតុបែបនេះកើតឡើងចំពោះកីឡាករវ័យ ២៣ឆ្នាំ [Vinicius] ដល់ទៅ ១០លើក ហើយក៏បានរាយការណ៍ទៅរដ្ឋអាជ្ញា La Liga ផងដែរ។
Continue Reading