Barca គ្រោងដាក់កីឡាករខ្លួនម្នាក់ ជាថ្នូរដើម្បីទិញផ្តាច់ Felix ពី AT Madrid

ក្លិប Barcelona ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់បញ្ចូលកីឡាករ Inigo Martinez នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយ ដោយបូករួមជាមួយនឹងសាច់ប្រាក់បន្ថែម ក្នុងការចុះហត្ថលេខាលើ Joao Felix ពី Atletico Madrid ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ជាក់ស្តែង ចាប់​តាំង​ពី​បាន​ផ្ទេរមកកាន់ទឹកដី

Continue Reading

Real Madrid មានទំនុកចិត្តខ្ពស់ក្នុងការចងជើងតារាឆ្នើមម្នាក់នេះបាន

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានទំនុកចិត្តខ្ពស់ក្នុងការបន្តកុងត្រាថ្មីបន្ថែមទៀត ដល់ជូនអ្នកចាំទីឆ្នើមរបស់ខ្លួន គឺកីឡាករ Andriy Lunin។​ ជាការពិតណាស់ កីឡាករវ័យ ២៥ឆ្នាំ បានបំពេញការងារយ៉ាងល្អបំផុតមួយ អំឡុងពេលអវត្តមានរបស់អ្នកចាំទីដៃទីមួយ កីឡាករ Thibaut Courtois ដែលកំពុងរងរបួសរយ:ពេលយូរ។ គួរឲ្យដឹង Lunin

Continue Reading

Giroud បង្ហើបថា Euro ២០២៤ អាចជាពេលចុងក្រោយរបស់ខ្លួននៅជម្រើសជាតិ

ខ្សែប្រយុទ្ធចាស់វស្សា Olivier Giroud ថ្មីៗនេះ បានបង្ហើបប្រាប់ឲ្យដឹងថា ការប្រកួតពានរង្វាន់ Euro ឆ្នាំ២០២៤ នាពេលខាងមុខនេះ អាចនឹងក្លាយជាការប្រកួតអន្តរជាតិលើកចុងក្រោយរបស់ខ្លួន ជាមួយនឹងក្រុមជម្រើសជាតិបារាំង។ ជាក់ស្តែង Giroud គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេរបស់ក្រុមជម្រើសជាតិ ដោយអាចរកបាន ៥៧គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៣១ ប្រកួត. ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ

Continue Reading

Chelsea បានបង្ខំចិត្តចង់លក់ Reece James ចេញ ដើម្បី​គោរព​តាមច្បាប់ហិរញ្ញវត្ថុរបស់ PL

ក្លិបតោខៀវ Chelsea គ្រោងនឹងដាក់លក់ប្រធានក្រុម Reece James ចេញ នៅទីផ្សាររដូវក្តៅខាងមុខនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការចំណាយរបស់ក្រុម និងគោរពតាមច្បាប់ហិរញ្ញវត្ថុ។ ជាក់ស្តែងក្លិប Chelsea ត្រូវបានគេរំពឹងទុកថានឹងបញ្ចេញកីឡាករនៅក្នុងក្រុមរបស់ខ្លួនមួយចំនួន នៅពេលទីផ្សារដោះដូររដូវក្តៅបើកឡើងវិញនាពេលខាងមុខ ស្របពេល Conor Gallagher និង Ian Maatsen

Continue Reading

Tuchel និយាយពាក្យសាទរទៅកាន់ក្លិប Leverkusen ក្រោយក្រុមខ្លួនចាញ់ Dortmund

គ្រូបង្វឹកលោក Thomas Tuchel ហាក់បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបាននិយាយពាក្យអបអរសាទរទៅកាន់ក្លិប Bayer Leverkusen បន្ទាប់ពីក្រុមរបស់ខ្លួន ហាក់ដូចជាកាន់តែបាត់បង់ឱកាសប្រកួតប្រជែងពានលីគ ក្រោយចាញ់ក្រុម Dortmund ក្នុងលទ្ធផល ២–០ កាលពីយប់មិញ។ ជាក់ស្តែង ជុំវិញលទ្ធផលបែបនេះ បានធ្វើឲ្យក្រុមការពារជើងឯក Bayern ឥឡូវនេះ កំពុងមាន ១៣ពិន្ទុក តាមពីក្រោយក្រុមកំពូលតារាងលីគ Leverkusen នៅពេលដែលពួកគេបន្តរក្សាភាពខ្លាំងរបស់ខ្លួន ជាមួយនឹងការវាយបកយកជ័យជម្នះទៅលើក្រុម Hoffenheim​​ ផងដែរ។ លើសពីនេះ នៅក្រោយចប់ការប្រកួត លោក Tuchel បាននិយាយប្រាប់ទៅកាន់ Sky Germany ថា ៖ “​សរុបមក

Continue Reading

គ្រូបង្វឹក Arsenal បោះពាក្យសម្តីបែបនេះទៅអតីតក្លឹប Man City មុនពេលជួបគ្នាយប់មិញ

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថា ក្រុម Manchester City បានបង្កើនទម្រង់លេងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្បាញបានទទួលស្គាល់ថាក្រុមរបស់ខ្លួនក៏កំពុងតែកសាងសមត្ថភាពអោយស្ថិតទៅជិតកម្រិតមួយនោះដែរហើយ។ គួរកត់សម្គាល់ថាការលើកឡើងដូច្នេះគឺមុនពេល Arsenal ត្រូវធ្វើដំណើរមកសួរសុខទុក្ខក្រុមការពារតំណែងជើងឯក Premier League នាកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអាទិត្យនេះ ខណៈ

Continue Reading

តារាឆ្នើម Arsenal រូបនេះ ត្រូវបានលោកតា Pep ចង់បានយកមកលេងនៅ Man City

គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ថ្មីៗនេះ បានបង្ហើបឲ្យដឹងថាគ្រប់ក្លិបទាំងអស់នៅ Premier League សុទ្ធសឹងតែចង់បានខ្សែបម្រើឆ្នើមរបស់ក្លិប Arsenal កីឡាករ Declan Rice នៅក្នុងក្រុមរបស់ខ្លួន។ ជាក់ស្តែង Rice ធ្លាប់បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ក្លិប Man City កាលពីរដូវកាលមុន តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Arsenal ទៅវិញទេ ដែលទទួលបានឱកាសក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ។ ហើយយ៉ាងណាមិញ នៅមុនពេលក្រុមទាំងពីរត្រូវប៉ះគ្នានៅយប់នេះ លោក Pep បាននិយាយថា ៖ ” គ្រប់ក្រុមទាំងអស់នៅក្នុង Premier League សុទ្ធសឹងតែចង់ចុះហត្ថលេខាលើ Declan Rice”។ ពេលខ្លះនៅទីនេះយើងមានកីឡាករជាច្រើនដែលយើងចង់បាន តែពួកគេទាំងនោះមិនមែនសុទ្ធតែចង់សម្រេចចិត្តចូលរួមជាមួយយើងទេ“។

Continue Reading

Ancelotti ឆ្លើយតបនឹងចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញរបស់ Vincius ដោយសារការរើសអើង

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានឆ្លើយតបនឹងចចាមអារ៉ាម ជុំវិញដំណឹងនៃការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Vinicius Jr. នារដូវក្ដៅខាងមុខ។ កីឡាករប្រេស៊ីលរូបនេះ ទទួលរងនូវការរើសអើ.ងជាច្រើនលើកច្រើនសារ ក្នុងរយៈពេល២រដូវកាលចុងក្រោយ ពីការស្រែកពីអ្នកគាំទ្រនៅកីឡដ្ឋាន និងនៅលើបណ្ដាញសង្គម។ អ្នកចាត់ការ Ancelotti ត្រូវបានអ្នកសារព័ត៌មានសួរអំពីស្ថានភាពរបស់ Vinicius

Continue Reading

កីឡាករសំខាន់ពីររូបរបស់ Man Utd ជួបរបួស ក្នុងប្រកួតស្មើគ្នា ជាមួយ Brentford

Manchester United ត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញចំពោះកាយសម្បទារបស់កីឡាករ នៅពេលដែល Raphael Varane និង Victor Lindelof ត្រូវបានប្ដូរចេញដោយសារបញ្ហារបួសអំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ទល់ Brentford។ Varane ចាកចេញពីទីលាន ក្នុងអាការៈរបួសកជើង នៅដើមតង់ទី២ មុនពេលដែល Lindelof ត្រូវបានប្ដូរចូលជំនួសដោយ Lisandro Martinez

Continue Reading