គ្រូតា Pep ប្រាប់មេធំ Real Madrid អោយកែលម្អចំណុចសំខាន់មួយនេះ ក្រោយចប់ការប្រកួតស្មើគ្នា

គ្រូបង្វឹកលោក Pep Guardiola បានជំរុញឱ្យ Real Madrid ជួសជុលស្ថានភាពទីលានរបស់ពួកគេ នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីក្រុម Manchester City បានត្រឹមស្មើ ៣–៣ ក្នុងការប្រកួតពានរង្វាន់ Champions League កាលយប់មិញ។ ជាការពិតណាស់ក្លិប Madrid បានរៀបការប្រកួតនៅក្នុងកីឡដ្ឋានដ៏ទំនើបរបស់ខ្លួនដែលទើបនឹងបញ្ចប់ការសាងសង់ ថែមទាំងបានបិទដំបូលទៀតផង ដើម្បីធ្វើឱ្យបរិយាកាសកាន់ប្រសើរឡើង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Guardiola ហាក់មិនសប្បាយចិត្តជាមួយនឹងស្ថានភាពស្មៅក្នុងកីឡដ្ឋាន សម្រាប់ការប្រកួតនេះឡើយ។ លោក Guardiola បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា ៖“ខ្ញុំ​មិន​បានទៅជាន់លើស្មៅដោយផ្ទាល់នោះទេ ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​កីឡាករ​បាន​ប្រាប់មក​ខ្ញុំ។ កីឡដ្ឋានគឺអស្ចារ្យណាស់ រួមទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់… ហើយវាគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ“។

Continue Reading

Real Madrid មិនអាចដាក់សម្ពាធទៅលើ Man City និងបញ្ចប់ត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ

ក្នុងជំនួបការប្រកួតនៅក្របខណ្ឌ UEFA Champion League ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាលពីរាត្រីយប់រំលងអាធ្រាត ក្លឹបអធិរាជស Real Madrid មិនអាចសងសឹងគូសត្រូវចាស់ គឺក្លឹបមេឃខៀវ Manchester City បានឡើយ ដោយបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើគ្នា ៣ទល់នឹង៣ ប៉ុណ្ណោះ

Continue Reading

Liverpool អាចនឹងលក់ខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់ ខណៈ Barca និង PSG ជាគោលដៅផ្ទេរដ៏មានសក្តានុពល

ក្រុមហង្សក្រហម Liverpool គ្រោង​នឹង​សម្រេច​ចិត្ត​ក្នុងការលក់ Luis Diaz នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបយក្សបារាំង Paris Saint-Germain។ បច្ចុប្បន្ន Diaz ស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៧ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ កន្លះពីក្រុម Porto ក្នុងខែមករា ឆ្នាំ២០២២។

Continue Reading

តើ Atletico Madrid អាចផ្តួល Dortmund នៅជើងទី១ វគ្គ ១/៤ ក្របខណ្ឌ UCL បានដែរទេ?

គូប្រជែងធំចំនួនពីរដែលនិងត្រូវធ្វើការប្រជែងដណ្តើមពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយជើងទី ១ ខណៈក្រុមអេស្បាញ Atletico Madrid និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវអាឡឺម៉ង់ Borussia Dortmund នៅកីឡដ្ឋាន Wanda Metropolitanoវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ ។ មុនឈានដល់វគ្គនេះក្រុមគ្រូបង្វឹកអាហ្សង់ទីនលោក Diego Simeone បានទម្លាក់ក្រុមជើងឯករងឆ្នាំចាស់គឺ Inter

Continue Reading

Chelsea បង្កើនចំណាប់អារម្មណ៍លើកីឡាករឆ្នើម Athletic Bilbao

ក្លឹបតោខៀវ Chelsea កំពុងនាំមុខគូប្រជែងរបស់ពួកគេក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Nico Williams របស់ក្លឹប Athletic Bilbao។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Chelsea លោក Mauricio Pochettino និងក្រុមរបស់គាត់បច្ចុប្បន្ន កំពុងប្រយុទ្ធប្រជែងដើម្បីទទួលបានកៅអីវគ្គជម្រុះទ្វីបអឺរ៉ុប សម្រាប់រដូវកាលក្រោយជាមួយនឹងពានរង្វាន់ Premier League

Continue Reading

PSG សម្លឹងចង់ផ្តួលភ្ញៀវ Barcelona ជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ UCL

ក្រុមម្ចាស់ជើងឯកបារាំងLigue-១ និង ត្រូវជួបជាមួយក្រុមភ្ញៀវគឺជើងឯកអេស្បាញ La Liga ដើម្បីទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតជើងទី 1 ក្នុងក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេ ខណៈដែល Paris Saint-Germain ស្វាគមន៍ក្រុម Barcelona ទៅកាន់កីឡដ្ឋាន Parc

Continue Reading

Man Utd បញ្ជាក់ពីការចាកចេញរបស់នាយកបាល់ទាត់ក្លឹបលោក John Murtough

ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា លោក John Murtough បានលាលែងពីតួនាទីជានាយកបាល់ទាត់ក្លឹបហើយ។ រំលឹកដែរថា លោក Murtough បានរួមរស់ជាមួយ Man United ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីធ្លាប់ធ្វើការឱ្យក្លឹបនៅ Premier League ដូចជា

Continue Reading

ខ្សែបម្រើឆ្នើម Man Utd ម្នាក់នឹងអវត្តមានជាង 3សប្តាហ៍ដោយសារបញ្ហារបួសជង្គង់

ខ្សែបម្រើ Scott McTominay របស់ក្រុមបិសាចក្រហម Manchester United នឹងអវត្តមានប្រហែល ៣សប្តាហ៍ បន្ទាប់ពីជួបបញ្ហារបួសជង្គង់ ក្នុងការប្រកួតបរាជ័យជាមួយ Chelsea ៤:៣ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ របាយការណ៍បានបន្ថែមថា ការរងរបួសជង្គង់របស់ McTominay នៅ Stamford Bridge គឺធ្ងន់ធ្ងរ

Continue Reading

គ្រូបង្វឹក Ruben Amorim បានយល់ព្រមទៅជំនួសតំណែងរបស់ Klopp ហើយ​

លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្លិប Sporting Lisbon ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបហង្សក្រហម Liverpool ហើយ ដើម្បីទៅស្នើតំណែងរបស់លោក Jurgen Klopp នៅរដូវកាលក្រោយ។ ជាក់ស្តែងបុរសវ័យ ៣៩ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងបង្ហាញភាពលេចធ្លោខ្លាំង និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបជាច្រើននៅតំបន់អឺរ៉ុប ដោយបានដឹកនាំ Sporting

Continue Reading