ខ្សែប្រយុទ្ធឆ្នើមប្រស៊ីលរូបនេះ មិនជាប់ជម្រើសជាតិសម្រាប់ព្រឹត្តការណ៏ Copa America ២០២៤ ទេ
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលកាលពីថ្ងៃសុក្របានបញ្ជាក់ថា ខ្សែប្រយុទ្ធចាស់វស្សា Neymar មិនមានឈ្មោះសម្រាប់ក្រុមសាំបាដើម្បីចូលរួមការប្រកួត Copa America ឆ្នាំ២០២៤ ស្របពេលដែលរូបគេកំពុងបន្តព្យាបាល និង ស្តារកាយសម្បទាដែលកំពុងរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនោះ។ មានន័យថាកីឡាករកំនត់ត្រាផ្ទេរថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្នមានវ័យ ៣២ឆ្នាំលេងអោយក្រុមAl Hilal នៅលីកកំពូល Saudi Pro League មិនបានចូលលេងទេចាប់តាំងពីមានរបួសសរសៃពួរជើង និងសរសៃពួរជង្គង់ឆ្វេងរបស់គាត់កាលពីខែតុលា ដូច្នេះឪកាសនៃការចូលលេងសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏ប្រកួតនៅសហរដ្ឋអាមេរិក
Continue Reading