Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ

ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។ ជាមួយគ្នានេះផងដែរ

Continue Reading

ធ្លាប់តែធ្លាក់ដល់ ០ ពេលនេះ Greenwood មានអ្នកគាំទ្រនិងការចាប់អារម្មណ៍ខ្លាំងនៅ Getafe

Mason Greenwood កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ Getafe ចាប់តាំងពីគាត់បានមកដល់កាលពីរដូវក្តៅមុនក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Manchester United។ កីឡាករវ័យ 22ឆ្នាំរូបនេះរកបាន 6គ្រាប់ និង Assist 5ដងក្នុងការបង្ហាញខ្លួន27លើកសម្រាប់ក្រុម Los Azulones ជាពិសេសការបង្ហាញខ្លួនតទាល់នឹងក្លឹបAlmeria ដែលរូបគេរកបាន២គ្រាប់និងកាបញ្ជូនបាល់មួយគ្រាប់កាលពីយប់ថ្ងៃសៅរ៏ហាក់ទទួលការចាប់អារម្មណ៍កាន់តែខ្លាំងពីណាក់អ្នកគាំទ្រ Getafeក៏ដូចជាគ្រូបង្វឹកផងដែរ។ ដោយសារតែទម្រង់លេងដ៏ល្អបែបនេះនៅ Getafe

Continue Reading

មានអំនួតរៀងខ្លួនហើយ!​ Ancelotti ថាគាត់មានកូនសោ ចំណែក Tuchel ថាគាត់មានអាវុធសម្ងាត់

Bayern Munich ទើបតែកម្តៅសាច់ដុំមុនប្រកួត UEFA Champions League តាមរយៈការប្រកួតក្នុងលីគដ៏សំខាន់ជាមួយក្រុម Eintracht Frankfurt។ Thomas Tuchel និងកីឡាកររបស់គាត់ឥឡូវនេះកំពុងផ្តោតតែលើពានអ៉ឺរ៉ុបមួយប៉ុណ្ណោះខណៈដែលការការពារជើងឯក Bundesliga របស់ពួកគេបានចប់សព្វគ្រប់ក្រោមស្នាដៃ Bayern Leverkusen តាំងពីសប្ដាហ៍មុនមកម្ល៉េះ។ ទោះបីជាយ៉ាងណាក៏ដោយមុនពេលប្រឈមមុខនឹងក្រុម Los Blancos

Continue Reading

អីយ៉ាស់! គ្រាន់តែ Barcelona ថាចង់បាន Kimmich ភ្លាម Bayern បើកភ្លើងខៀវភ្លែត!

Barcelona បាននឹងកំពុងរៀបចំបញ្ជីសម្រិតសម្រាំងសម្រាប់គោលដៅដ៏សំខាន់មួយនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ហើយJoshua Kimmich ត្រូវបានរួមបញ្ចូលក្នុងគំរោងនោះផងដែរ។ ទោះបីជាបែបនេះក៏ដោយ Xavi Hernandez ក៏ជាអ្នកគាំទ្រដ៏ងប់ងុលរបស់ខ្សែបម្រើ Bayern Munich និងអាល្លឺម៉ង់ ដែលគាត់ចង់យកមកបន្ថែមក្នុងក្រុមរបស់គាត់សម្រាប់រដូវកាលក្រោយផងដែរ។ Bayern កាន់តែបើកចំហចំពោះគំនិតនៃការលក់ Kimmich ទោះបីជាគាត់ជាកីឡាករដ៏សំខាន់បំផុតរបស់ពួកគេក៏ដោយ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ បើគ្មានកិច្ចព្រមព្រៀងបន្តណាមួយកើតឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទេ នោះគាត់នឹងមានឈ្មោះនៅលើទីផ្សារដោះដូរកីឡាករ។

Continue Reading

Jadon Sancho ក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុង Bundesliga

កីឡាករខ្ចីជើងរបស់ Manchester United បានក្លាយជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Bundesliga ជាមួយនឹងការវាយប្រហារដ៏អស្ចារ្យក្នុងក្រុម Borussia Dortmund ចាញ់ 4-1 ដោយ RB Leipzig កាលពីថ្ងៃសៅរ៍។ Sancho បានចូលរួមជាមួយក្លឹបវិញក្នុងខែមករា បន្ទាប់ពីត្រូវបាននិរទេសដោយ Erik ten Hag

Continue Reading

Manchester Derby វគ្គផ្ដាច់ព្រ័ត្រ FA Cup នឹងត្រូវធ្វើឡើងតាមពេលវេលាកំណត់ដូចមុនដដែល

ជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup រដូវកាល ២០២៣-២៤ រវាងម្ចាស់ការពារជើងឯក Manchester City ទល់នឹង Manchester United នឹងត្រូវធ្វើតាមពេលវេលាកំណត់ ដដែល ដើម្បីជួយសម្រួលដល់អ្នកគាំទ្រដែលធ្វើដំណើរផ្លូវឆ្ងាយ ចៀសវាងពន្យារពេលប្រកួត ដូចរដូវកាលមុន។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស FA។ ការប្រកួត រវាង

Continue Reading

រដូវកាលនេះ ក្របខណ្ឌ EPL តឹងទាំងម្ចាស់ពាន តឹងទាំងម្ចាស់ស្បែកជើងមាស!

ខណៈដែលលីគធំៗនៅអ៉ឺរ៉ុបរកឃើញម្ចាស់ជើងឯកទៅហើយដូចជា Bundesliga, Serie A ចំណែក Laliga និង Ligue 1 កំពុងដាច់ពិន្ទុរហូត១០-១១ពិន្ទុ ប៉ុន្ដែនៅលីគអង់គ្លេស Eplកំពុងប្រជែងគ្នានៅឡើយទេ អាចថាម្ចាស់ជើងឯកនឹងដឹងថាជាក្រុមណារហូតដល់ចប់រដូវកាលទើបរកអ្នកឈ្នះឃើញ។ ទុករឿងពានមួយឡែកសិនងាកមកមើលអ្នកប្រជែងស្បែកមាសនៅ Epl វិញក៏មិនណយដែរ កំពុងប្រជែងគ្នាយ៉ាងប្រគៀសប្រកិតរហូតដល់ ១០រូបឯណោះ ដែលជានិច្ចកាលមានតែ២-៣នាក់ប៉ុណ្ណោះដែលប្រជែងគ្នានាវេលាដែលជិតចប់រដូវកាលបែបនេះ។ មកដល់សប្ដាហ៍ទី៣៤ទៅហើយ

Continue Reading

Jamal Musiala ជាកីឡាករដ៏សំខាន់របស់ Bayern ត្រូវបានរងរបួស ខណៈពេលជិតជួប Real Madrid

នៅសល់បីថ្ងៃទៀតដល់ថ្ងៃប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Bayern Munich និង Real Madrid ស្រាប់តែកីឡាករដ៏សំខាន់បំផុតម្នាក់របស់ Bayern Munich ត្រូវបានក្លឹបប្រកាសថាបានរងរបួសនោះគឺ Jamal Musiala។ កាលពីចុងសប្តាហ៍មុន Musiala បានខកខានក្នុងជំនួបជាមួយ Union Berlin

Continue Reading

Ancelotti បង្ហើបថាគាត់មានកូនសោរសំខាន់សម្រាប់ចាក់នៅអាឡ៉ម៉ង់នៅដើមខែក្រោយនេះ!

Arda Guler បានបង្ហាញខ្លួន១១នាក់ដំបូងនៅ Laliga លើកដំបូងរបស់គាត់ ខណៈដែល Real Madrid បានយកឈ្នះ Real Sociedad នៅកីឡដ្ឋាន Reale Arena កាលពីយប់ថ្ងៃសុក្រ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់សម្រាប់ Eder Militao ដែលបានបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីខកខានជាង 8ខែ។

Continue Reading