PSG ត្រៀមលុយជាង 75លានផោន​ ដើម្បីយកកីឡាករ PL ម្នាក់នេះមកជំនួស Kylian Mbappe

Paris Saint-Germain បានត្រៀមទឹកប្រាក់ប្រមាណ៧៥លានផោន សម្រាប់ការផ្ទេរ Marcus Rashford ពី Manchester United ដើម្បីមកជំនួស Kylian Mbappe។ យោងតាមប្រភពពីសារព័ត៌មាន The Mirror បានរាយការណ៍មកថា PSG ចង់ទិញយក Rashford ដើម្បីត្រៀមអ្នកជំនួសពេលដែល

Continue Reading

Antony បានបញ្ជាក់ច្បាស់ៗថាមិនចង់ដើរចេញពី Man UTD ឡើយ ទោះបីមិនសូវបានលេងក៏ដោយ

យោងតាមរបាយការណ៍ពី The Athletic បានរាយការណ៍មកថា ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម កីឡាករ Antony បានបញ្ជាក់យ៉ាងច្បាស់ថាគេមិនពិចារណាចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅខាងមុននេះនោះឡើយ បើទោះបីជាពេលវេលាលេងមានកំណត់ក្តី។ ជាការពិតណាស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនបានចូលលេងនៅក្នុងជម្រើសដំបូងរបស់ក្រុមអស់រយ:ពេលជាង ២ខែមកហើយ ដោយតំណែងលេងរបស់គេ ត្រូវបានអ្នកចាត់ការក្រុមលោក Erik ten Hag ហាក់ផ្តល់ទំនុកចិត្តដល់ Garnacho ច្រើនជាង។ ជាងនេះទៅទៀត កីឡាករវ័យ ២៤ឆ្នាំរូបនេះ ទើបតែអាចរកបានមួយគ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនសរុប ២៩ប្រកួត នៅរដូវកាលនេះ

Continue Reading

Jurgen Klopp អ្នកចាត់ការក្រុម Liverpool ពិចារណានាំយកខ្សែការពារឆ្នើមរូបនេះ មកកាន់ក្រុម

អ្នកចាត់ការក្រុម លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា​ កំពុងជំរុញឲ្យក្លិបហង្សក្រហម Liverpool ធ្វើការផ្ទេរយកខ្សែការពារ Rayan Ait-Nouri របស់ក្រុម Wolverhampton Wanderers នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ កាលពីដើមឆ្នាំនេះ លោក Klopp បានប្រកាសថាលោកនឹងបញ្ចប់ការស្នាក់នៅទឹកដី Anfield នៅចុងបញ្ចប់រដូវកាលនេះហើយ បន្ទាប់ពីបានដឹកនាំក្រុមទទួលបានភាពជោគជ័យជាច្រើនកន្លងមក ។ យ៉ាងណាមិញ បើទោះបីជាត្រូវចាកចេញពីក្លិបក៏ដោយ ប៉ុន្តែ Klopp ត្រូវបានគេរាយការណ៍មកថា នៅតែចង់ឲ្យក្រុមរបស់ខ្លួន ស្វែងរកជម្រើសខ្សែការពារថ្មីបន្ថែមទៀត ដើម្បីមកពង្រឹងក្រុម នៅរដូវកាលក្រោយនេះ។ ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយពី TeamTalk បានអះអាងមកថា

Continue Reading

គ្រូ Paris Saint Germain បង្ហើបតម្រុយថា Kylian Mbappe នឹងត្រូវចាកចេញនៅរដូវក្តៅខាងមុខនេះ

គ្រូបង្វឹក Paris Saint-Germain លោក Luis Enrique ថ្មីៗនេះ ហាក់ដូចជាបានធ្វើការបង្ហាញតម្រុយយ៉ាងច្បាស់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងត្រូវចាកចេញពីក្លិបចាយលុយធំបារាំង នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ អនាគតរបស់កីឡាករវ័យ២៥ឆ្នាំ កាន់តែមានភាពមិនច្បាស់លាស់ខ្លាំងឡើង នៅពេលដែលគេត្រូវបានដាក់ឱ្យលេងជាកីឡាករបម្រុងសម្រាប់ក្រុមជាថ្មីម្តងទៀត អំឡុងការប្រកួតរបស់ Paris Saint-Germain

Continue Reading

Man Utd កំពុងទារតម្លៃខ្លួនមិនតិចជាង ៥០លានអឺរ៉ូសម្រាប់ Greenwood នៅរដូវក្តៅខាងមុខនេះ

ក្លិបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថា កំពុងទាមទារតម្លៃខ្លួនប្រមាណ ៥០លានអឺរ៉ូ (៤២,៧លានផោន) សម្រាប់កីឡាករគោលដៅរបស់ក្លិប Barcelona កីឡាករ Mason Greenwood នៅរដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ Greenwood កំពុងចំណាយពេលមួយរដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប La Liga ជាមួយ Getafe បន្ទាប់ពីក្លិប Man United បានសម្រេចចិត្តបើកផ្លូវឲ្យកីឡាករសញ្ជាតិអង់គ្លេស ដើរចេញពីទឹកដី Old Trafford ក្រោយជួបរឿងអាស្រូវ។ ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែបានមើលឃើញពីការបង្ហាញសមត្ថភាពដ៏ល្អរបស់ Greenwood វាត្រូវបានគេយល់ថាក្លិប Barca កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និងថែមទាំងបានចាត់ទុកគេថាជាគោលផ្ទេរដ៏សំខាន់មួយ នៅទីផ្សារខាងមុខនេះផងដែរ។ ហើយយ៉ាងណាមិញ យោងតាមរបាយការណ៍ពី Marca ឥឡូវនេះ បានអះអាងថា ក្លិប Man Utd កំពុងបើកចំហរឱកាសក្នុងការលក់ Greenwood ចេញ

Continue Reading

Garnacho ត្រូវបានជើងចាស់ Yorke ចាត់ទុកថាជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ Man Utd

វីរបុរសក្លិបបិសាចក្រហម Manchester United លោក Dwight Yorke ថ្មីៗនេះ បានធ្វើការជ្រើសរើសយក Alejandro Garnacho ជាកីឡាករឆ្នើមបំផុតរបស់ក្រុមប្រចាំរដូវកាល បើទោះបីជា United កំពុងជួបប្រទះជាមួយស្ថានភាពដ៏លំបាកមួយក៏ដោយ។ ជាក់ស្តែងខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បានពង្រឹងតំណែងរបស់ខ្លួន នៅក្នុងការចូលលេងនៅជម្រើសដំបូងសម្រាប់ក្រុម នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុប ២៦ប្រកួត នៅក្នុងលីគ។ Garnacho បានរួមចំណែករកបាន ៥គ្រាប់ នៅ Premier League និងពីរគ្រាប់ នៅក្នុងការប្រកួតពានរង្វាន់ផ្សេងទៀត នៅរដូវកាលនេះ

Continue Reading

ជើងចាស់ Ronaldo ប្រស៊ីល ចង់ឃើញតារាឆ្នើមរបស់ Man City រូបនេះ ផ្ទេរមកលេងនៅ Real Madrid

វីរបុរសប្រេស៊ីល លោក Ronaldo Nazario ថ្មីៗនេះ បានបង្ហើបប្រាប់ឲ្យដឹងថា លោកចង់ឃើញខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Manchester City កីឡាករ Erling Haaland ផ្ទេរមកលេងនៅទឹកដី Bernabeu នាពេលអនាគត។ ជាការពិតណាស់ បច្ចុប្បន្ននេះ Haaland កំពុងតែបង្ហាញពីភាពលេចធ្លោខ្លាំង សម្រាប់ក្រុម Manchester City ចាប់តាំងពីបានផ្ទេរមកកាន់ទឹកដី Etihad ពីក្រុម Dortmund កាលពីទីផ្សារដោះដូររដូវក្តៅកន្លងមក។ ដោយសារតែសមត្ថភាពដ៏ល្អនេះហើយ ទើប Ronaldo ដែលបាននិយាយទៅកាន់បទសម្ភាសមួយជាមួយ Daily Mail កាលពីពេលថ្មីៗនេះ ដោយស្រមៃចង់ឃើញខ្សែប្រយុទ្ធសញ្ជាតិន័រវេស ទៅចាប់ដៃគូលេងជាមួយកីឡាករដូចជា Jude Bellingham និង Kylian Mbappe នៅក្លិប Real Madrid ថ្ងៃណាមួយ។ លើសពីនេះ

Continue Reading

ផ្លូវការ! គ្រូធំ Maurizio Sarri បានប្រកាសលាលែងចេញពីតំណែងអ្នកចាត់ការក្រុម Lazio ហើយ

អ្នកចាត់ការក្លិប Lazio លោក Maurizio Sarri ត្រូវបានគេរាយការណ៍មកថា បានលាលែងពីតំណែងរបស់ខ្លួនហើយ បន្ទាប់ពីបានដឹកនាំចាញ់ក្រុម Udinese ក្នុងលទ្ធផល ២–១ កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។ ជាក់ស្តែងបុរសវ័យ ៦៥ឆ្នាំរូបនេះ បានចូលមកដឹកនាំក្រុម Lazio ចាប់តាំងពីរដូវក្តៅឆ្នាំ២០២១ មក ប៉ុន្តែសម្រាប់រដូវកាលនេះវិញ ស្ថានភាពក្រុមហាក់កំពុងមានភាពយ៉ាប់យ៉ឺនខ្លាំងមែនទែន ដោយបានចាញ់ ៣ប្រកួតជាប់ៗ និងធ្លាក់ចេញពីពាន UCL ក្រោមថ្វីជើងរបស់ Bayern Munich ត្រឹមវគ្គ ១៦ក្រុមថែមទៀតផង។ ជុំវិញស្ថានភាពបែបនេះ យោងតាមសារព័ត៌មាន La Gazzetta

Continue Reading

កាំភ្លើងធំ Arsenal បញ្ជាក់ច្បាស់ៗថាគ្មានបំណងចង់លក់កីឡាករខ្លួនរូបនេះចេញនោះឡើយ

ក្រុមកាំភ្លើងធំ Aresenal ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មិនមានគម្រោងចង់ចែកផ្លូវគ្នា ជាមួយកីឡាករ Oleksandr Zinchenko ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះឡើយ។ ជាក់ស្តែង ចាប់តាំងពីបានផ្ទេរពីក្រុម Manchester City មកកាន់ទៅកីឡដ្ឋាន Emirates ក្នុងឆ្នាំ២០២២ មក Zinchenko បានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្រុម Arsenal សម្រាប់ការប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League ។ យ៉ាងណាមិញ Zinchenko ទើបតែបង្ហាញខ្លួននៅ Premier League ៥លើកប៉ុណ្ណោះ នៅរដូវកាលនេះ ពោលគឺជាចំនួនតិចជាងអ្វីដែលគេបានធ្វើ កាលពីរដូវកាលមុន ដូច្នេះហើយទើបបានធ្វើឲ្យអនាគតរបស់កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ហាក់មិនសូវមានភាពច្បាស់លាស់នោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម Football Insider បច្ចុប្បន្នក្រុម Arsenal ហាក់មិនមានគម្រោងក្នុងការលក់ Zinchenko ចេញ

Continue Reading