អីយ៉ាស់! គ្រាន់តែ Barcelona ថាចង់បាន Kimmich ភ្លាម Bayern បើកភ្លើងខៀវភ្លែត!
Barcelona បាននឹងកំពុងរៀបចំបញ្ជីសម្រិតសម្រាំងសម្រាប់គោលដៅដ៏សំខាន់មួយនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ហើយJoshua Kimmich ត្រូវបានរួមបញ្ចូលក្នុងគំរោងនោះផងដែរ។ ទោះបីជាបែបនេះក៏ដោយ Xavi Hernandez ក៏ជាអ្នកគាំទ្រដ៏ងប់ងុលរបស់ខ្សែបម្រើ Bayern Munich និងអាល្លឺម៉ង់ ដែលគាត់ចង់យកមកបន្ថែមក្នុងក្រុមរបស់គាត់សម្រាប់រដូវកាលក្រោយផងដែរ។ Bayern កាន់តែបើកចំហចំពោះគំនិតនៃការលក់ Kimmich ទោះបីជាគាត់ជាកីឡាករដ៏សំខាន់បំផុតរបស់ពួកគេក៏ដោយ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ បើគ្មានកិច្ចព្រមព្រៀងបន្តណាមួយកើតឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទេ នោះគាត់នឹងមានឈ្មោះនៅលើទីផ្សារដោះដូរកីឡាករ។
Continue Reading